ការប្រកួត​ពានរង្វាន់​បាល់ទាត់ King’s Cup ដែលធ្វើឡើងនៅប្រទេសថៃ នឹងចាប់ផ្ដើមប្រកួតពីល្ងាចនេះតទៅហើយ ដោយមានការប្រកួតចំនួន២គូ។

ពានរង្វាន់ដែលមានការចូលរួមពីសំណាក់ ជម្រើសជាតិកូរ៉េខាងជើង, ប៊េឡារូស និង បូហ្គីណាហ្វាសូ និងម្ចាស់ផ្ទះថៃ នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ សម្រាប់ការប្រកួតបើកឆាក ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាកិឡដ្ឋាន Rajamangala Stadium ។

ការប្រកួតនៅក្នុងថ្ងៃនេះរួមមាន ប៊េឡារូស និងជួបប្រកួតជាមួយ បូហ្គីណាហ្វាសូ ស្របពេលដែលម្ចាស់ផ្ទះថៃ ជួបប្រកួតជាមួយ កូរ៉េខាងជើង។ ក្រុមដែលឈ្នះនៅក្នុងវគ្គនេះនឹងឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ស្របពេលដែលក្រុមចាញ់ប្រកួតគ្នាដណ្ដើមយកលេខ៣។

កម្មវិធីប្រកួតពេញលេញ:

រំលឹកជាថ្មីផងដែរថា ពានរង្វាន់​បាល់ទាត់ King Cup របស់​ថៃ​ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦៨ មក​ម៉្លេះ​ហើយ​ជម្រើស​ជាតិ​ថៃ ធ្លាប់​ឈ្នះ​ជើង​ឯក​ចំនួន​១៤​លើក​ផង​ដែរ​ ខណៈ​ក្រុម​នេះ​ជា​ម្ចាស់​ជើង​ឯកឆ្នាំ​ចាស់ ក្រោយ​យក​ឈ្នះ​លើ​ក្រុមហ្សកដានី ដោយ​លទ្ធផល ២ទល់០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ៕