សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានធ្វើការបង្ហាញតារាងចំណាត់ថ្នាក់ជាលក្ខណៈពិភពលោក ( FIFA World Ranking ) ដោយក្រុមជម្រើសជាតិហ្វីលីពីននៅតែបន្តគ្រប់គ្រងកៅអីជាអធិរាជប្រចាំតំបន់អាស៊ានដដែល សម្រាប់ខែសីហានេះ។
ជាលទ្ធផលសម្រាប់ខែសីហានេះ ក្រុមជម្រើសជាតិហ្វីលីពីន នៅតែបន្តកាន់កាប់តំណែងជាក្រុមលើគេប្រចាំតំបន់អាស៊ាន តាមពីក្រោយដោយក្រុមជម្រើសជាតិថៃឈរនៅលេខ២ និងវៀតណាម លេខ៣។
មានការប្រែប្រួលបន្តិចបន្តួចបើធៀបទោនឹងខែមុន ពោលគឺ ក្រុមជម្រើសជាតិឡាវ បានហក់ឡើងមកឈរលេខរៀងទី៦ក្នុងតំបន់ ស្របពេលដែលក្រុមជម្រើសជាតិសិង្ហបុរីដែលឈរលេខ៦ កាលពីខែមុនធ្លាក់មកឈរនៅលេខ៧វិញ និងមានការប្រែប្រួលមួយផ្នែកទៀតគឺ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ឡើងមកឈរលេខ៨ ជំនួសអោយ ក្រុមជម្រើសជាតិកម្ពុជា ធ្លាក់មកឈរលេខ៩វិញ។
តារាងចំណាត់ថ្នាក់សរុប:
ចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ាន:
រូបភាព: FOX SPORTS Asia / pff.org.ph