សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន បានធ្វើការកោះហៅកីឡាករកូនកាត់ហ្វីលីពីន-អង់គ្លេស Neil Etheridge លេងអោយក្លិប Cardiff City នៃលីគលំដាប់ទី២អង់គ្លេស ចូលក្រុមជម្រើសជាតិវិញក្រោយខកខានតាំងពីខែមិនា។

ការកោហៅនេះដើម្បត្រៀមប្រកួតក្នុងពានរង្វាន់ជម្រុះជើងឯកទ្វីបអាស៊ី 2019 AFC Asian Cup ជុំផ្ដាច់ព្រ័ត្រ ទល់នឹង ជម្រើសជាតិយ៉េមែន នាកីឡដ្ឋាន Panaad Park and Stadium នាថ្ងៃអង្គារ៍ខាងមុខនេះ។

Etheridge ត្រូវបានកោះហៅចូលក្រុមវិញក្រោយខកខាន កាលពីជម្រុះជើងឯកទ្វីបអាស៊ី នាខែមិថុនាកន្លងទៅ ដោយសារតែកីឡាកររូបនេះ ជ្រើសរើសយកការផ្តោតលើការចូលរួមជាមួយក្លិបថ្មីរបស់ខ្លួន Cardiff City។

គួរបញ្ជាក់ថា ហ្វីលីបីន ស្ថិតនៅក្នុងពូល F នៃពានរង្វាន់នេះ ដោយបច្ចុប្បន្នកំពុងស្ថិតនៅកំពូលតារាង ក្រោយប្រកួត២ដងឈ្នះ ទាំង២ដង ខណៈក្រុមដែលមានរហ្ស័សនាមថា ឆ្កែអនាថា មួយនេះកំពុងស្វែងរកពិន្ទុបន្ថែមដើម្បីមានទទួលបានកៅអីទៅជុំផ្ដាច់ព្រ័ត្រ នៅប្រទេសអារ៉ាបរួម នាឆ្នាំ២០១៩ខាងមុខ។

បញ្ជីឈ្មោះកីឡាករ ហ្វីលីពីនទាំង២៤រូប:

 

រូបភាព: pinterest & skysports