ការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ានអាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2017 ) បានបញ្ចប់ការប្រកួតទី៣នៅក្នុងពូល B ហើយនៅមុននេះបន្តិចជាលទ្ធផលបង្ហាញថា U-18 ហ្វីលីពីនបានជ្រុះចេញពីកម្មវិធីមុនគេនៅក្នុងពូលនេះ។

ជាលទ្ធផលនៃការប្រកួតនៅក្នុងពូល B នេះដែលធ្វើឡើងនៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា គឺ U-18 វៀតណាម បានឈ្នះ U-18 ហ្វីលីពីន ៥ទល់០ ស្របពេលដែល U-18 មីយ៉ាន់ម៉ា បានយកឈ្នះ U-18 ព្រុយណេ ចាស់ដៃ ៧ទល់០ ។

លទ្ធផលពីការប្រកួតទាំងស្រុង:

ពូល B នេះហ្វីលីពីនជ្រុះចេញពីកម្មវិធីមុនគេ បន្ទាប់ពីចាញ់៣ប្រកួតជាប់ៗគ្នា។

 

ងាកវៀតណាម ឡើងមកឈរនៅកំពូលតារាងនៃពូល B ជាបណ្ដោះអាសន្ន តាមពីក្រោយដោយ ឥណ្ដូនេស៊ីនៅលេខ២ ស្របពេលដែល មីយ៉ាន់ម៉ា ជាមួយ ព្រុយណេនៅមានឱកាសដណ្ដើមយកលេខ២។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល B:

 

រូបភាព: Myanmar Football Federation