ម្ចាស់មេដាយមាស កីឡា SEA Games 2017 លើវិញ្ញាសារអត្តពលកម្មជនជាតិថៃ ឈ្មោះ Jirapong Meenapra ត្រូវបានហាមប្រាមមិនឱ្យចូលរួមប្រកួតប្រជែងរយៈពេល១ឆ្នាំ ដោយសហព័ន្ធកីឡាអត្តពលកម្មថៃ (AAT) ដោយសារតែការរំលោភបំពានច្បាប់។

កីឡាករវ័យ២៤ឆ្នាំ ដែលមកពីខេត្ត Surat Thani រូបនេះ និងសមាជិកក្រុមជម្រើសជាតិ៣នាក់ទៀត គឺកីឡាករ Apisit Promkaew, Rattanapon Sowan និង Natthapong Wirawongrattanasiri ត្រូវបានគេរកឃើញថាបានរំលោភលើមាត្រាទី 21 និងទី 23 នៃ AAT Charter ដោយការលួចចេញពីជំរុំហ្វឹកហាត់មួយ នៅឯ Thammasatat Rangsit Campus AAT។

លោក Surapong Ariyamongkol អនុប្រធាន និងជាអគ្គលេខាធិការនៃ AAT បាននិយាយថា៖ «អត្តពលិកខាងលើធ្លាប់បានរំលោភច្បាប់មុនៗរួចមកហើយ ហើយក្លាយជាការពិតក្រោមការសាកល្បងលើកនេះ»។

«ដូច្នេះពួកគេត្រូវទទួលទោសពិន័យ ហើយត្រូវបានបណ្តេញចេញពីជំរុំ ក្នុងពេលតែមួយ និងមិនត្រូវចូលរួមក្នុងការប្រកួតប្រជែងក្នុងប្រទេស និងអន្តរជាតិរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧តទៅ»។ លោក Surapong Ariyamongkol បន្ថែម។

លោក Surapong បាននិយាយថាការពិន័យនេះគឺសម្រាប់កំហុសឆ្គងម្តងហើយម្តងទៀត។

«ពួកគេទាំងបួននាក់បានរំលោភលើច្បាប់ជាច្រើនដង។ ហេតុដូច្នេះហើយយើងបានសម្រេចចិត្តមកជាមួយនូវការដាក់ទណ្ឌកម្មនេះ»។

កីឡាករ Jirapong ដែលជាសមាជិកនៃក្រុមដែលទទួលបានមេដាយមាស លើវិញ្ញាសាររត់បណ្ដាក់ 4×200 ម៉ែត្រ បុរស នៅកូឡាឡាំពួ កាលពី២ខែមុន ត្រូវបានគេបណ្តេញចេញពីជំរុំហ្វឹកហាត់កាលពីដើមឆ្នាំ នេះតែក្រោយមកត្រូវបានកោះហៅមកវិញដើម្បីត្រៀមការប្រកួតកីឡា SEA Games ហើយនិងអាចឈ្នះមេដាយមាសផ្ទាល់តែម្ដង»។

កីឡាកររូបនេះ បានចូលទៅក្នុងឆាកអន្តរជាតិ នៅឯព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១៣ នៅទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ា នឹងឈ្នះមេដាយមាសក្នុងវិញ្ញាសារ១០០ម៉ែត្រ និង២០០ម៉ែត្រ៕

 

រូបភាព: nationmultimedia