រដ្ឋមន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបានជំរុញក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដើម្បីផ្សព្វផ្សាយពីការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី Asian Games នៅឆ្នាំក្រោយ ឆ្នាំ២០១៨ ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ។

លោកស្រី Puan Maharani រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍមនុស្ស និងកិច្ចការវប្បធម៌ បាននិយាយថា៖ «យើងចង់ឱ្យប្រធាន OCA ផ្សព្វផ្សាយពីការប្រកួត Asian Games 2018 ជាទូទៅដូចដែលគាត់ធ្វើដំណើរនៅទូទាំងពិភពលោក»។

លោកស្រី Puan បាននិយាយថា លោក Ahmad Al-Fahad Al-Ahmed Al-Sabah ដែលប្រធាន OAC សង្ឃឹមថាប្រទេសឥណ្ឌូណេស៊ី នឹងធ្វើបានល្អប្រសើរនៅក្នុងព្រឹត្តិការណ៍កីឡា Asian Games នាពេលខាងមុខ ជាងកាលពីឆ្នាំ១៩៧២។

លោកស្រីបានបន្ថែមថា OCA ក៏មានសុទិដ្ឋិនិយមផងដែរអំពីតួនាទីរបស់ប្រទេសឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡា ពហុកីឡាទ្វីបដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តងនេះ។

លោកស្រី Puan បាននិយាយថា ប្រធានាធិបតី Joko “Jokowi” Widodo និងអនុប្រធានាធិបតី លោក Jusuf Kalla បានលើកឡើងកាលពីថ្ងៃអាទិត្យ ថាបានពិភាក្សាជាមួយអ្នកតំណាងរបស់ OCA អំពីដំណាក់កាលត្រៀមខ្លួនមុនការប្រកួត។

ការប្រកួតអាស៊ីហ្គេមឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែសីហាដល់ថ្ងៃទី០២ ខែកញ្ញា ខាងមុខនៅទីក្រុង Jakarta និងនៅ Palembang នៃកោះស៊ូម៉ាត្រា។

អត្តពលិករាប់ពាន់នាក់មកពី៥៤ប្រទេស ត្រូវបានរំពឹងថានឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

យោងតាមលោក Puan គណៈកម្មាធិការរៀបចំការប្រកួត នឹងត្រូវការអ្នកស្ម័គ្រចិត្តយ៉ាងតិច១៣,០០០នាក់ ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍នេះ៕

 

 

រូបភាព: jakartaglobe