ក្រុម​ជម្រើស​ជាតិ​វៀតណាមU23​​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វ័យ​ក្រោម​២៣​ឆ្នាំ​ប៉ាឡេស្ទីន​​ មុន​ការ​ប្រកួត​ពាន​រង្វាន់​ AFC U-23 Championship ក្នុង​ប្រទេស​ចិន​ខែ​ក្រោយ។​នេះ​បើ​តាម​ប្រភព​ Football Tribe Asia។

ក្រុម​មួយ​នេះ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី០១​មករា​ឆ្នាំ ២០១៨​ មុន​ពេល​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០៩​មករា​។ បន្ទាប់​ពី​ធ្វើ​ការ​ហ្វឹកហាត់​បី​ថ្ងៃ​គ្រូ​បង្វឹក​លោក Park Hang Seo និង​កូន​ក្រុម​របស់​គាត់​ត្រូវ​សាក​ល្បង​ជាមួយ​ Palestin U-23 សិន​នៅ​ថ្ងៃ​ទី​០៤​។

ក្នុង​ការ​ចូល​រួម​ព្រឹត្តិការណ៍​នេះ​កីឡាករ​២៨​នាក់​ត្រូវ​បាន​កោះហៅ​កាល​ពី​ចុង​សប្ដាហ៍​នេះ​ក្នុង​ទី​ក្រុង​ហាណូយ​មុន​ពេល​ Park ​ជម្រើស​យក​២៣​នាក់​ចុង​ក្រោយ​។ វៀតណាម​ស្ថិត​ក្នុង​ពូល​D ​ដែល​អាច​និយាយ​ជា​ពូល​មរណៈ​ ពី​ព្រោះ​មាន​កូរ៉េខាងត្បូង អូស្រ្ដាលី​និង​ស៊ីរី។