បន្ទាប់​ពី​មាន​ការ​ព្យាករណ៍​ជា​ច្រើន ​ហើយ​ស្ងប់​ស្ងាត់​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​បរទេស​ ពេល​នេះ​ Buriram Unitd បាន​បំពេញ​កូតា​កីឡាករ​អាស៊ាន​ហើយ ​ដោយ​បាន​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​វៀតណាម​  Huoang Vu Samson ពី​ក្លឹប Hanoi FC។

កីឡាករ​សញ្ជាតិ​វៀតណាម​ ដើម​កំណើត​នីហ្សេរីយ៉ា​ មាន​ជំនាញ​ក្នុង​តំបន់​ប្រយុទ្ធ​គ្រប់​រ៉ូល​ មិនថា​បម្រើ​ប្រយុទ្ធ ស្លាប​ឆ្វេង​ស្ដាំ​ ឬ​ប្រយុទ្ធ​លេខ​៩។ ទម្រង់​លេង​បែប​នេះ​ធ្វើ​ឲ្យ​ Buriram ចុះ​កុង​ត្រា​យក ​​ដើម្បី​មក​ជួយ​ក្រុម​ការពារ​ដំណែង​ជើង​ឯក​ Thai league និង​ពាន​លំដាប់​អាស៊ី។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ​ផ្ដើម​អាជីព​ក្នុង​ប្រទេស​វៀតណាម​ក្នុង​ក្លឹប​ Thang Quang Ninh និង Dong Thap ​មុន​ពេល​ផ្ទេរ​ទៅ​លេង​នៅ​ Atletico Madrid។​ដោយ​មាន​បញ្ហា​ជា​មួយ​កុង​ត្រា​នៅ​ទី​នោះ​ រូប​គេ​ត្រឡប់​មក​វៀតណាម​វិញ​ ហើយ​ចូល​លេង​នៅ​ Hanoi FC តាំង​ពី​ឆ្នាំ​២០១១​រហូត​ដល់​បច្ចុប្បន្ន។

កាល​ដំបូង​ Buriram ​បាន​រំពឹង​ថា​នឹង​​អាច​នាំ​យក​មិត្ត​រួម​ក្រុម​របស់​ Samson គឺ​ Ngyuen Van Quyet ប៉ុន្តែ​បែរ​ជា​ប្ដូរ​ចិត្ត​ហើយ​ជ្រើស​យក​កីឡាករ​ដើម​កំណើត​អាហ្វ្រិក​រូប​នេះ​ទៅ​វិញ​។ នេះ​គឺ​ជា​ការ​បន្ថែម​កីឡាករ​ភ្លាម​ៗ ​បន្ទាប់​ពី​ចុះ​កុង​ត្រា​យក​ Edga Bruno de Silva ពី​ក្លឹប​កា​តា Al-Duhail៕