នាល្ងាចថ្ងៃទី១២នេះ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំមីយ៉ាន់ម៉ា នឹងធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំម៉ាឡេស៊ី ដើម្បីត្រៀមប្រកួតពានរង្វាន់ផ្លូវការនៅក្នុងខែកក្កដានេះ។

ការប្រកួតរវាងក្រុមទាំង២ នឹងធ្វើឡើងនៅវេលាម៉ោង ៨:៤៥ នាទីល្ងាចម៉ោងនៅប្រទេសម៉ាឡេស៊ី នាកីឡដ្ឋាន Shah Alam Stadium។

ការប្រកួតនេះអាចជាការប្រកួតត្រៀមក្នុងពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះដែលនឹងប្រកួតនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ដោយ U-23 មីយ៉ាន់ម៉ា ស្ថិតនៅក្នុងពូល F ជាមួយ U-23 អូស្ត្រាលី, ព្រុយណេ និងសិង្ហបុរី ស្របពេលដែល U-23 ម៉ាឡេស៊ី ស្ថិតនៅពូល H ជាមួយ U-23 ថៃ, ឥណ្ឌូនេស៊ី និងម៉ុងហ្គោលី៕

 

រូបភាព: themalaymailonline.com