យុវជននៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី វ័យ១៧ឆ្នាំ កីឡាករ Egy Maulana Vikri ត្រូវបានពត៌មានចចាមអារាមមួយបានលើកឡើងថា  មានក្លិបនៅអ៊ឺរ៉ុបចំនួន៣ចង់បានយករូបគេទៅរួមជាមួយក្លិបរៀងៗខ្លួនដោយមិនចាំបាច់ធ្វើតេស្តសមត្ថភាព។

ប្រភពចចាមអារាមដដែលបានបង្ហើបថា ក្លិប៣ដែលចង់បាន Egy Maulana Vikri រួមមាន AS Monoco នៅលីគកំពូលបារាំង, Espanyol B នៅអេស៉្បាញ់ និង Inter Milan នៅអ៊ីតាលី។

បែបនេះក្ដី កីឡាករ Egy Maulana Vikri អាចនឹងបន្តអាជីពបាល់ទាត់របស់គេនៅទ្វីបអឺរ៉ុបបន្ទាប់ពីត្រូវបានភ្នាក់ងារម្នាក់ផ្តល់ឱ្យនូវក្តីសុបិន្តមួយ ក្រោយក្រសួងយុវជន និងកីឡាឥណ្ឌូណេស៊ី បានរៀបចំកិច្ចប្រជុំជាមួយភ្នាក់ងារមកពីក្រូអាត, គ្រូបង្វឹកក្រុមជម្រើសជាតិ U-19 Indra Sjafri និង Subagja ជាតំណាងរបស់កីឡាករ កាលពីថ្ងៃចន្ទ។

Egy Maulana Vikri បានក្លាយជាកីឡាករលេចធ្លោជាងគេនៅការប្រកួត Toulon Tournament ដែលធ្វើឡើងនៅប្រទេសបារាំង កាលពីខែឧសភា នៅពេលដែលគាត់បានចូលរួមជាមួយក្រុម U-19 ឥណ្ឌូណេស៊ី ហើយត្រូវបានជ្រើសរើសជាកីឡាករដែលលេងដ៏ល្អបំផុតនៅក្នុងព្រឹត្តិការណ៍។

កីឡាករវ័យ១៧ឆ្នាំរូបនេះ បន្តភាពរីកចម្រើនរបស់ខ្លួន និងក្លាយជាផ្នែកមួយដ៏សំខាន់នៃក្រុម U-19 ឥណ្ឌូណេស៊ី ដែលបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ Youth Championship U-18 AFF នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅខែនេះ និងក្លាយជាម្ចាស់ស្បែកជើងមាសនៃពានរង្វាន់ជាមួយគ្រាប់បាល់ ៨ គ្រាប់ក្នុង៦ប្រកួតរបស់ខ្លួន។

«យើងមើលឃើញពីចក្ខុវិស័យស្រដៀងគ្នាជាមួយភ្នាក់ងារកីឡាបាល់ទាត់រូបនោះ។ Egy ចង់លេងនៅទ្វីបអឺរ៉ុប ហើយខ្ញុំបានប្រាប់ភ្នាក់ងារថា Egy អាចទៅលេងបាល់ទាត់នៅអឺរ៉ុបដោយមិនចាំបាច់ធ្វើតេស្ត»។ សម្ដី លោក Subagja តំណាងរបស់កីឡាករ Egy។

«ភ្នាក់ងារបាននិយាយថា យល់ព្រម ហើយគាត់ត្រៀមខ្លួនជាស្រេចដើម្បីនាំ Egy ទៅអឺរ៉ុប។ ប៉ុន្តែមុនពេលកិច្ចសន្យាណាមួយត្រូវបានចុះហត្ថលេខាយើងនឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបដើម្បីពិនិត្យមើលថាតើក្លឹបមួយនេះចុះហត្ថលេខាលើកិច្ចសន្យា Egy។ ប្រសិនបើអ្វីៗទាំងអស់ល្អនោះ Egy នឹងចូលរួម»។ លោក បន្ថែម។

ក្លិប៣ដែលត្រូវបានសេចក្ដីរាយការណ៍ជុំវិញពត៌មានចចាមអារាម រួមមាន Monoco ដោយសារកីឡាកររូបនេះ បានចូលរួមប្រកួតពានរង្វាន់ Toulon Tournament នៅបារាំង ហើយត្រូវបានកត់សម្គាល់ដោយអ្នកតាមដានកីឡាករប្រចាំក្លិប គ្រាដែល Egy ត្រូវបានជ្រើសរើសជាកីឡាករដែលលេងដ៏ល្អបំផុតនៅក្នុង។

បន្ទាប់មកគឺ Espanyol B កីឡាករ Egy ស្ថិតនៅក្រោមការសង្គេតពីគ្រូបង្វឹក Espanyol B លោក David Gallego Rodriguez បន្ទាប់ពីរូបគេទាត់បញ្ចូលទីបានពីរគ្រាប់ គ្រាដែលឥណ្ឌូនេស៊ី U19 ប្រកួតជាមួយនឹងក្រុម Espanyol B នៅក្នុងការប្រកួតមិត្តភាពកាលពីខែកក្កដាកន្លងទៅ៕

 

រូបភាព: ndosport.indopos & Bola