តាមរយៈការចាប់ពូលក្នុងពានរង្វាន់ Hassanal Bolkiah Trophy កាលពីព្រឹកមិញ ក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល B ដោយជួបជាមួយក្រុម U21 ឡាវ និង U21 សិង្ហបុរី។
ចំណែកពូលA មាន៤ក្រុមគឺ U21 ថៃ, មីយ៉ាន់ម៉ា ម្ចាស់ផ្ទះព្រុយណេ និងទីម័រខាងកើត។ ខណៈក្រុម U21ម៉ាឡេស៊ី និងវៀតណាមមិនបានចូលរួមនោះទេ។
ពានរង្វាន់ Hassanal Bolkiah Trophy ឬអាចនិយាយបានថាជាសម្រាប់ក្រុមយុវជនអាស៊ានវ័យក្រោម២១ឆ្នាំ។ ព្រឹត្តិការណ៍ត្រូវបានរៀបចំដោយសហព័ន្ធបាល់ទាត់ព្រុយណេ ដែលចាប់ដៃគូសហការជាមួយសហព័ន្ធបាល់ទាត់អាស៊ាន។ ពាននេះមានតែប្រទេសព្រុយណេមួយគត់ ធ្វើជាម្ចាស់ផ្ទះ ខណៈការប្រកួតដំបូងបំផុតធ្វើឡើងកាលពីឆ្នាំ២០០២។
ការប្រកួតចាប់ផ្ដើមនៅថ្ងៃ ទី ២៣ មេសា ឆ្នាំ ២០១៨ ដល់ ០៧ឧសភា ឆ្នាំ២០១៨នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ប្រទេសព្រុយណេ៕
រូបភាព៖FFC