អតីតវិរបុរសនៃក្រុមជម្រើសជាតិ លោក Kiatisuk Senamuang ហៅកាត់ថា Zico សម្រេចចូលដឹកនាំ ក្រុម Port FC ដែលជាក្រុមកំពុងប្រកបអាជីពនៅលីគកំពូលថៃ នេះបើយោងតាមការអោយដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប។

យោងទៅតាមការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram របស់ម្ចាស់ក្លិបបាន លោកស្រី Nuanphan Lamsam បានប្រកាសថាក្លិបបានតែងតាំង លោក Kiatisuk Senamuang ជាគ្រូបង្វឹកថ្មីរបស់ក្លិប ស្របពេលដែលគ្រូបង្វឹកចាស់ លោក Jaded Meelarp នឹងក្លាយជានាយកបច្ចេកទេសរបស់ក្លិប។

 

 

Zico នឹងត្រូវដឹកនាំការប្រកួតដំបូងរបស់ខ្លួននៅល្ងាចថ្ងៃសៅរ៍​ ទី២៥ នេះក្នុងជំនួបសប្ដាហ៍ទី១៩ នៃលីគកំពូលថៃ ទល់នឹងក្រុម Bangkok United ដែលជាប្រកួលើកដំបូងក្នុងលីគកំពូលបន្ទាប់ខកខានអស់រយៈពេល៨ឆ្នាំ ចាប់តាំងពីលោកចាកចេញពីក្លិប Chonburi FC នៅឆ្នាំ២០០៩មក។

គិតមកត្រឹមសប្ដាហ៍ទី១៨នៃលីគកំពូលថៃ Port FC កំពុងឈរនៅចំណាត់ថ្នាក់លេខ ៨ ដោយប្រកួតឈ្នះ៨ដង ស្មើ៤ដង និងចាញ់៦ដង មាន២៨ពិន្ទុក្នុងដៃ៕

 

រូបភាព៖ alchetron