ទំព័រហ្វេសប៊ុកផ្លូវការ Kuala Lumpur 2017 បានប្រកាសពីការដាក់អោយដំណើរការក្នុងការទាញយក (Download) កម្មវិធី (App Store) សម្រាប់តាមដានព្រឹត្តិការណ៍កីឡា SEA Games នៅលើទូរស័ព្ទដៃហើយកាលពីល្ងាចម្សិលមិញនេះ។

កម្មវិធីដែលត្រូវបានដាក់អោយទាញយកនេះ គឺអាចទាញយកបានទាំងនៅក្នុងប្រភេទទូរស័ព្ទដៃ ដែលមានប្រព័ន្ធប្រតិបត្តិការ (OS) នៅលើ Android និង iOS ដោយមានឈ្មោះថា KL2017។

កម្មវិធីនេះនឹងមានមុខងាពិសេសៗជាច្រើនដូចជា ការផ្សាយផ្ទាល់ការប្រកួតកីឡានានា, លទ្ធផលភ្លាមៗ, ពត៌មាន ក៏ដូចជា ការទិញសំបុត្រជាដើម។

គួររំលឹក ការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games លើកទី២៩ នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែសីហា តទៅសម្រាប់ការប្រកួត ប៉ុន្តែនឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយមានកីឡាដែលដាក់អោយប្រកួតចំនួន៣៨ប្រភេទ និងមាន៤០៥ វិញ្ញាសាប្រកួត៕

 

រូបភាព: Kuala Lumpur 2017