ការ​ប្រកួត​បើក​ឆាក​ក្នុង​លីក​កំពូល​ម៉ាឡេស៊ី​ Malaysia Super League នឹង​មក​ដល់​នៅ​ថ្ងៃ​ស្អែក​ទី​២​កុម្ភៈ​ឆ្នាំ​២០១៨​នេះ​​ ខណៈ​ក្លឹប​ជា​ច្រើន​មុន​នឹង​ចាប់​យុទ្ធនាការ​រដូវ​កាល​បាន​រើស​កីឡាករ​ថ្មី ​​មក​ជួយ​ក្រុម​ក៏​ដូច​ជា​ខ្សែ​ការពារ ខ្សែ​បម្រើ និង​ប្រយុទ្ធ​ជា​ដើម។

កាសែត ​FFT Malaysia បាន​ជ្រើសរើស​យក​ខ្សែ​ប្រយុទ្ធ​៥​នាក់​ ដែល​អាច​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​លីក​កំពូល​ម៉ាឡេស៊ី​រដូវ​កាល​២០១៨​នេះ​ ដោយ​កីឡាករ​ទាំង​៥​នាក់​នេះ ​សុទ្ធ​តែ​ជា​កីឡាករ​បរទេស​ហើយ​ វឌ្ឍនាកា អាច​បេក្ខភាព​មួយ​រូប​។ ការ​ត្រឡប់​មកកាន់​ទឹក​ដី​អាស៊ីអាគ្នេយ៍​​វិញ ​បន្ទាប់​ពី​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ប្រកប​អាជីព​នៅ​ក្លឹប​ Fujieda MYFC នៃ​លីគ​ទី​៣​ជប៉ុន ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​អាច​នឹង​ស្វែង​រក​ភាព​រឹងមាំ​របស់​ខ្លួន​ជាមួយ​ Pahang FA ។

បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​លក្ខណៈ​បុគ្គល​ជា​ច្រើន ​​រួម​មាន​ពាន​ Cambodian League Most Valuable Player Award ៣​ដង​ជាមួយ​បឹង​កេត​អេហ្វស៊ី​ ខណៈ​កីឡាករ​វ័យ​២៤​ឆ្នាំ​នឹង​ត្រឡប់​ទៅ​រក​ភាព​ខ្លាំង​របស់​ខ្លួន​ឡើង​វិញ ​ដែល​ធ្លាប់​តែ​រក​បាន​គ្រាប់​បាល់​ជា​រឿយៗ។

វឌ្ឍនាកា​ធ្លាប់​ឈ្នះ​ពាន​ Golden Boot ២​ឆ្នាំ​ជាប់​គ្នា​មុន​ពេល​ទៅ​លេង​នៅ​ជប៉ុន ​ហើយ​រូប​គេ​រក​បាន​គ្រាប់​បាល់​ជិត​១០០​គ្រាប់​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​​ដោយ​រាប់​បញ្ចូល​គ្រាប់​ដែល​រូប​គេ​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​ និង​ការ​ប្រកួត​មិត្តភាព​មួយ​ចំនួន​នៅ​ជប៉ុន។

អ្នក​គាំទ្រ​ម៉ាឡេស៊ី​ក៏​ប្រហែល​ជា​ដឹង​ច្បាស់​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​ដាក់​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ចំនួន​២​គ្រាប់​​ ទោះ​បី​ជា​ចាញ់​២​ទល់​៣​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល ​2016 AFF Suzuki Cup។ ក្រៅ​ពី​នេះ​កីឡាករ​៤​នាក់​ទៀត​ដែល​ជា​បេក្ខភាព​ស្បែក​ជើង​មាស​មាន៖
JORGE PEREYRA DIAZ សញ្ជាតិ​អាហ្សង់ទីន(JDT)


GUILHERME DE PAULA សញ្ជាតិ​ប្រេស៊ីល(Kuala Lumpur)


PABLO PALLARES អេស្ប៉ាញ(Kedah)


RUFINO SEGOVIA អេស្ប៉ាញ (Selangor FA)