ក្រុមបាល់ទាត់ជម្រើសជាតិនៅក្នុងតំបន់អាស៊ាន ភាគច្រើនគឺទទួលបានលទ្ធផលល្អពីការប្រកួតកាលពីម្សិលមិញ ដោយភាគច្រើនឈ្នះ និងស្មើ ខណៈមានតែ១ក្រុមប៉ុណ្ណោះដែលបរាជ័យ នៅក្នុងពានរង្វាន់ផ្លូវការ និងពានរង្វាន់ក្រៅផ្លូវការ។

ជាលទ្ធផលរួមមាន៖

– ពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018៖

ជម្រើសជាតិថៃ ប្រកួតស្មើ ១ទល់១ ជាមួយជម្រើសជាតិអារ៉ាប់រួម នៅក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018  ក្នុងប្រកួតទី ៨ នៅក្នុងពូល នាកីឡដ្ឋាន Rajamangala Stadium ទីក្រុងបាងកក ប្រទេសថៃ។

 

– ពានរង្វាន់ជម្រុះជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019៖

នៅក្នុងពានរង្វាន់នេះ មានក្រុមជម្រើសជាតិរហូតដល់ទៅ ៥ ដែលនឹងត្រូវប្រកួត រួមមាន កម្ពុជា, មីយ៉ាន់ម៉ា, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម ក្នុងនោះមានឈ្នះរហូតដល់ទៅ៣ក្រុម ស្មើ១ក្រុម និងចាញ់១ក្រុម។

  • កម្ពុជា ១-០ អាហ្វហ្គានីស្ថាន នៅទឹកដីនៃប្រទេសកម្ពុជា
  • មីយ៉ាន់ម៉ា ៤-០ កោះម៉ាកាវ នៅទឹកដីកោះចិនម៉ាកាវ
  • ហ្វីលីពីន ៤-៣ តាជីគីស្ថាន នៅទឹកដីនៃប្រទេសតាជីគីស្ថាន
  • ម៉ាឡេស៊ី ១-២ លីបង់ នៅទឹកដីនៃប្រទេសម៉ាឡេស៊ី
  • វៀតណាម ០-០ ហ៊្សកដានី នៅទឹកដីនៃប្រទេសម៉ាឡេស៊ី

 

– ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ៖

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំមានការប្រកួតចំនួន២គូសម្រាប់ក្រុមនៅក្នុងតំបន់អាស៊ាន រួមមាន ឥណ្ឌូនេស៊ី ជាមួយនឹង សិង្ហបុរី ជាលទ្ធផល ស្មើ១ និងចាញ់១។

  • ឥណ្ឌូនេស៊ី ០-០ ព័រតូរីកូ នៅប្រទេសឥណ្ឌូនេស៊ី
  • សិង្ហបុរី ០-៦ អាហ្សង់ទីន នៅប្រទេសសិង្ហបុរី

 

រូបភាព៖ Myanmar Football Federation