ការប្រកួតពានរង្វាន់បាល់ទាត់ក្លិបក្នុងសាលប្រចាំតំបន់អាស៊ាន AFF Futsal Club Championship 2017 ដែលធ្វើឡើងនៅប្រទេសថៃ នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃនេះតទៅ ប៉ុន្តែពុំមានក្រុមមកពី កម្ពុជា, សិង្ហបុរី និងហ្វីលីពីនចូលរួមប្រកួតឡើយ។
ការប្រកួតពានរង្វាន់ ដែលមានក្រុមចំនួន៨ចូលរួមប្រកួត នឹងត្រូវបែងចែកចេញជា២ពូល ពូល A និងពូល B ចាប់ផ្ដើមប្រកួតពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៩ ខែកក្កដា ខណៈថ្ងៃនេះមានការប្រកួតចំនួន៤គូ ធ្វើឡើងនៅកីឡដ្ឋានតែមួយ។
ក្រុមទាំង៨ដែលចូលរួមប្រកួតប្រជែងរួមមានម្ចាស់ផ្ទះថៃ (Thaiport FC), ព្រុយណេ (Shah United), មីយ៉ាន់ម៉ា (Pyay FC), ឥណ្ឌូនេស៊ី (Permata Indah Futasal), វៀតណាម (Sana Khanh Hao FC), ឡាវ (Vientiane Capital FC), ម៉ាឡេស៊ី (Melaka) និង អូស្ត្រាលី (East Coast Heat FC)។
តារាងបែងចែកពូល និងកម្មវិធីប្រកួតទាំងស្រុង:
នេះជាឆ្នាំទី៣ហើយដែលពានរង្វាន់មួយនេះបានបង្កើតឡើង ដោយចាប់ផ្ដើមនៅឆ្នាំ២០១៥ ជាពានរង្វាន់សម្រាប់ក្លិបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ាន៕
រូបភាព: futsal talk