ក្លឹប Ratchaburi FC បានប្រកាសជាផ្លូវការថាបានចែកផ្លូវជាមួយគ្រូបង្វឹកលោក Christian Ziege ហើយ។ ការចាកចេញពីក្លឹបលេងនៅលីកកំពូលថៃនេះ គឺភាគីទាំងពីរបានយល់ព្រមទៅវិញទៅមក។
អតីតខ្សែការពារស្លាបជម្រើសជាតិអាល្លឺម៉ង់ ទើបតែបានតែងតាំងជាគ្រូបង្វឹកកាលពីខែមករា។ បន្ទាប់ពីចំណាយពេលមួយខែជាមួយក្លឹប គ្រួបង្វឹករូបនេះមានបញ្ហាផ្ទាល់ខ្លួន ដែលធ្វើឲ្យកម្មវិធីប្រកួតមិត្តភាពមុនបើករដូវកាលត្រូវអវត្តមាន។
ក្លឹបនិងបុគ្គលិកក៏បានស្វែងរកដំណោះស្រាយពីបញ្ហានេះប៉ុន្តែអ្វីៗហាក់មិនសម្រេចជោគជ័យ។ ភាគីទាំងពីរក៏សម្រេចចិត្តបញ្ចប់កុងត្រាហើយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏ធ្វើដំណើរទៅមាតុប្រទេសវិញដែរ។
អតីតកីឡាកររបស់ Bayern Munich និង Liverpool រូបនេះបានចាកចេញពី Ratchaburi FC ដោយដឹកនាំបានត្រឹម២ប្រកួតប៉ុណ្ណោះដោយឈ្នះមួយ និងចាញ់មួយប្រកួត៕