ថ្មីៗនេះ ក្លឹប Pahang FA បានបន្ថែមខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល ម្នាក់ទៀតមកបង្គ្រប់កូតាកីឡាករបរទេសចុងក្រោយសម្រាប់ជួយក្លឹបនៅរដូវកាល២០១៨នេះ។
កីឡាករ Patrick Cruz វ័យ២៤ឆ្នាំធ្លាប់លេងនៅក្លឹប Sao Paulo, Corinthian, Mitra Kukar របស់ឥណ្ឌូណេស៊ី, T-Team FC របស់ម៉ាឡេស៊ីនិងក្លឹប Sai Gin FC របស់វៀតណាម។ ការចុះកុងត្រានេះមានន័យថា ក្លឹបជើងឯករងលីកកំពូលម៉ាឡេស៊ីរដូវកាលមុន មានខ្សែប្រយុទ្ធ៥នាក់ហើយ។
ការនាំចូលខ្សែប្រយុទ្ធនេះមានន័យថា វឌ្ឍនាកា មានអ្នកប្រជែងកៅអីជម្រើសដំបូង១១នាក់ ហើយក្រោយឆ្លងកាត់បីប្រកួតកន្លងមករូបគេហាក់បង្ហាញតម្រង់លេងមិនបានល្អ១០០% ក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាល តែគ្រូបង្វឹកដាក់ឲ្យលេងបម្រើប្រយុទ្ធស្លាបឆ្វេង។
ខ្សែប្រយុទ្ធបួននាក់ទៀតគឺ Norshahrul Idlan Talahaសញ្ជាតិម៉ាឡេស៊ី, Francis Forkey Doe សញ្ជាតិ លីបេរីយ៉ា, Koglieswaran Raj សញ្ជាតិម៉ាឡេស៊ី និង Patrick Cruz ដែលទើបចុះកុងត្រានេះឯង។ចំណែក Mohamdou Sumareh ជាខ្សែបម្រើស្លាបស្ដាំនោះទេ៕