ការ​បន្ថែម​កីឡាករ​កូតា​អាស៊ាន​ ក្នុង​លីក​កំពូល​ម៉ាឡេស៊ី​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​បាល់​ទាត់​ក្នុង​តំបន់។​ពេល​នេះ​គេហទំព័រ​មួយ​បាន​បង្ហាញ​កីឡាករ​អាស៊ាន​៥​នាក់​អាច​ជោគជ័យ​នៅ​​ Malaysia Super League។

CHAN VATHANAKA


កីឡាករ​ល្អ​បំផុត​របស់​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ ​ហាក់​មិន​ទាន់​បង្ហាញ​ទម្រង់​លេង​ល្អ​ណាស់ណា​នោះ​ទេ​ ស្រប​ពេល​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​ខុស​ពី​ជំនាញ​ពី​កំណើត​របស់​ខ្លួន​ស្រប​ពេល​ក្លឹប ​Pahang FA ក៏​ចាប់​ផ្ដើម​មិន​សូវ​ល្អ​ដែរ​នោះ។

វឌ្ឍនាកា​គឺ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត២​រដូវ​កាល​ជាប់​គ្នា​ពេល​លេង​នៅ​ Cambodian League ២​ឆ្នាំ​ចុង​ក្រោយ​មុន​ពេល​ទៅ​អង្គុយ​ខក​ចិត្ត​នៅ​ក្លឹប​លីក​ទី​បី​ជប៉ុន​ Fujieda MYFC។​ កីឡាករ​វ័យ​២៤​ឆ្នាំ​ពាក់​លេស​១១​នៅ​ឲ្យ​ដំរី​ព្រៃ ​Pahang ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ក្នុង​ដំណែង​បម្រើ​ប្រយុទ្ធ​ស្លាប​ឆ្វេង​ ដោយ​ទុក​ជំនាញ​ខ្សែ​ប្រយុទ្ធ​មុខ​ទី​ចោល​មួយ​ឡែក​សិន។

លោក Dollah Saleh ចូល​ចិត្ត​ទម្រង់​៤-២-៣-១ ហើយ​វឌ្ឍនាកា​ស្ថិត​ក្នុង​តំបន់​បម្រើ​ប្រយុទ្ធ​ទាំង​បី​ជាមួយ​ Norshahrul Idlan Talanha និង​ Mohamadou Sumareh ដែលអ្នក​ទាំង​ពីរ​ត្រូវ​លេង​ពី​ក្រោយ​ខ្សែ​ប្រយុទ្ធ​មុខ​ទី​ Francia Forkey Doe។ ទម្រង់​លេង​បែប​នេះ រូប​គេ​មិន​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​នោះ​ទេ​ ប៉ុន្តែ​ការ​រំពឹង​ទុក​របស់​គ្រូ​បង្វឹក​គឺអា​ច​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​សុទ្ធ​បញ្ចូល​ទី​ និង​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ដោយ​បាល់​  Set-Pieces ។

ជារី ចន្ថាប៊ីន

ការ​ទៅ​លេង​នៅ​លីក​កំពូល​ម៉ាឡេស៊ី​ របស់​​ចន្ថាប៊ីន​ ហាក់​មិន​សូវ​លេច​ឡើង​ក្នុង​ទំព័រ​មុខ​របស់​បណ្ដាញ​សារព័ត៌មាន​ នៅ​អាស៊ាន ​​ដូច​វឌ្ឍនាកា ​និង​កីឡាករ​មួយ​ចំនួន​ទៀត​នោះ​ទេ​ តែ​កុំ​ភ្លេច​ថា​ជា​កីឡាករ​សំខាន់​របស់​គ្រូ​បង្វឹក​លោក Irfan Bakit Salim។

ចន្ថាប៊ីន ត្រូវ​បាន​ដាក់​ឲ្យ​លេង​ក្នុង​តំបន់​បម្រើ​ ដែល​ជា​ជំនាញ​ពី​កំណើត​ ពេល​លេង​ក្នុង​រហស្សនាម​ថា​អណ្ដើក​មួយ​នេះ​​ដោយ​រូប​គេ​ចាប់​ដៃគូ​ជាមួយ​​ Lee Tuck និង Kipre Tchetche ឡើង​ចុះ​ទៅ​ប្រយុទ្ធ ​និង​ការពារ​។ កីឡាករ​រូប​នេះ​កើត​នៅ​បារាំង​ហើយ​ហ្វឹកហាត់​បាល់​ទាត់​នៅ​ក្លឹប​ RD Strasbourg មុន​ពេល​ផ្សងព្រេង​មក​កម្ពុជា​ក្នុង​ឆ្នាំ ២០១២៕

កីឡាករ​បី​នាក់​ទៀត​ដែល​គេ​ចាត់​ទុក​ថា​អាច​ជោគជ័យ​ក្នុង​អាជីព​បាល់ទាត់​ម៉ាឡេស៊ី​គឺ ៖

ខ្សែ​បម្រើ​សិង្ហបុរី​ FARIS RAMLI,

 

ខ្សែ​បម្រើ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី Evan Dimas

 

និង​ខ្សែ​ប្រយុទ្ធ​ ILHAM ARMAIYN របស់​ឥណ្ឌូណេស៊ី៕