កីឡាការិនីមុជទឹកម៉ាឡេស៊ី Wendy Ng Yan Yee នឹងត្រូវប្រគល់មេដាយមាសដែលនាងបានឈ្នះនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន នៅគូឡាឡាំពួ កាលពីខែសីហា ត្រលប់មកវិញបន្ទាប់ពីនាងបានរកឃើញជាផ្លូវការថាមានប្រើប្រាស់សារធាតុញៀន។
គំរូប្រភេទ B របស់ Wendy ក៏ត្រូវបានគេធ្វើតេស្តជាវិជ្ជមានចំពោះសារធាតុ Sibutramine ដែលជាភ្នាក់ងាររំញោចដែលត្រូវបានរកឃើញជាទូទៅនៅក្នុងផលិតផលដែលមានជាតិសំណើម ប៉ុន្តែវាស្ថិតនៅលើបញ្ជីសារធាតុហាមឃាត់ដោយទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក។
កីឡាការិនីវ័យ២៤ឆ្នាំ Wendy ដែលជាកីឡាការិនីតំណាងប្រទេសម៉ាឡេស៊ី និងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសារឯកត្តជន ក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុង Rio កាលពីឆ្នាំទៅបានធ្វើដំណើរទៅកាន់ទីក្រុង New Delhi ប្រទេសឥណ្ឌាកាលពីពីរសប្តាហ៍មុនដើម្បីពិនិត្យមើលគំរូរបស់នាង។
ដូច្នេះកីឡាការិនីសិង្ហបុរី Ashlee Tan-Fong Kay Yian នឹងទទួលបានមេដាយមាសជំនួស។
Wendy អាចនឹងត្រូវបានហាមឃាត់ក្នុងរយៈពេលអតិបរមារហូតដល់២ឆ្នាំ មិនមែនរយៈពេល៤ឆ្នាំទេ ព្រោះការប្រើ sibutramine មិនត្រូវបានគេចាត់ទុកថាជាបទល្មើសធ្ងន់ធ្ងរ ដូចជាថ្នាំបង្កើនប្រសិទ្ធភាពដូចជា anabolic steroid ឬ erythropoietin (EPO)។
Sibutramine ត្រូវបានរាយនៅក្នុងប្រភេទ S6 (ប្រភេទជាក់លាក់) នៅក្រោមកូដ WADA ដែលបានចេញផ្សាយនៅក្នុងខែមករាឆ្នាំនេះ។
គួររំលឹកថា កាលពីថ្ងៃទី០៣ ខែតុលា អត្តពលិក ចំនួន៣នាក់ ដែលចូលរួមព្រឹត្តិការណ៍ SEA Games នៅម៉ាឡេស៊ី រួមទាំងម្ចាស់មេដាយមាស ជនជាតិម៉ាឡេស៊ី បានធ្វើតេស្តឃើញថាមានវិជ្ជមានចំពោះការប្រើប្រាស់សារធាតុហាមឃាត់ ដែលក្នុងនោះក៏មានកីឡាការិនីរូបនេះផងដែរ៕
រូបភាព: nst