ក្រុមបាល់ទាត់ Johor Darul Ta’zim បានក្លាយជាម្ចាស់ជើងឯកលីគកំពូលម៉ាឡេស៊ី ហើយគិតត្រឹមសប្ដាហ៍ទី១៩នេះ បើទោះបីជានៅសល់ការប្រកួតចំនួន៣ប្រកួតទៀតដែលមិនទាន់បានបញ្ចប់ជាផ្លូវការក៏ដោយ។

មុននឹងទទួលបានតំណែងជើងឯកនេះ Johor Darul Ta’zim ត្រូវរង់ចាំរហូតដល់សប្ដាហ៍ទី១៩នេះ ដោយដាច់ពិន្ទុគូប្រជែងរហូតដល់១១ពិន្ទុពីក្រុមលេខ២ Kedah FC។

 

លទ្ធផលនេះធ្វើអោយ Johor Darul Ta’zim គ្រប់គ្រាន់ក្នុងការគ្រងតំណែងជើងឯកជាផ្លូវការ និងជាលើកទី៤ជាប់ៗគ្នា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

តារាងចំណាត់ថ្នាក់គិតត្រឹមសប្ដាហ៍ទី១៩៖

ដូច្នេះ Johor Darul Ta’zim នឹងក្លាយជាក្រុមតំណាងអោយប្រទេសម៉ាឡេស៊ី ចូលរួមប្រកួតក្នុងបានរង្វាន់លើឆាកអន្តរជាតិ រួមមាន ពានរង្វាន់ AFC Cup 2018 ផងដែរ។

គួររំលឹកថា លីគកំពូលម៉ាឡេស៊ី បានចាប់ផ្ដើមតាំងដើមខែមករា ឆ្នាំ២០១៧ ដោយមានក្រុមចំនួន១២ ចូលរួមប្រកួតប្រជែង នឹងធ្វើការប្រកួតចំនួន២ជើង ក្នុងដី និងក្រៅដី៕

 

រូបភាព: JOHOR Southern Tigers