សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( The AFC ) សម្រចអោយប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតរវាង កូរ៉េខាងជើង ជាមួយ ម៉ាឡេស៊ី ក្នុងពានរង្វាន់ AFC Asian Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល B។
ការប្រកួតរវាង កូរ៉េខាងត្បូង ជាមួយ ម៉ាឡេស៊ី នេះ នឹងធ្វើឡើងនៅប្រទេសថៃ នៅថ្ងៃទី១០ និងទី១៣ ខែវិច្ឆិកា ខណៈពេលវេលា និងទីលានប្រកួតជាក់លាក់ នឹងត្រូវបញ្ជាក់នាពេលក្រោយ។
លោក Dato ‘Windsor John អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បាននិយាយថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់សហព័ន្ធកីឡាបាល់ទាត់ថៃ ក្នុងការយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតទាំង២ជើងនេះ។ FA Thailand បានធានាថា AFC អាចរក្សាបាននូវភាពត្រឹមត្រូវនៃកីឡានៃការប្រកួត AFC Asian Cup»។
ការប្រកួតដំបូងដែលធ្វើនៅថ្ងៃទី១០ ខែវិច្ឆិកា នឹងត្រូវបានកំណត់ថាជាការប្រកួតក្នុងផ្ទះកូរ៉េខាងជើង ខណៈការប្រកួតជើងទី២ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំដដែល នឹងត្រូវបានកំណត់ថាជាការប្រកួតក្នុងផ្ទះរបស់ម៉ាឡេស៊ី។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមបានលើកជាច្រើនលើកច្រើនសារមកហើយ ដោយលើកទី១ កាលពីខែមិនាកន្លងទៅការប្រកួតរវាងក្រុមទាំង២ត្រូវបានលើក ដោយកាលគ្រានោះស្ថិតក្នុងហេតុផលនយោបាយ និងបានលើកទៅប្រកួតនៅថ្ងៃទី៨ ខែមិថុនា តែក្រោយមកក៏ត្រូវបានលើកពេលជាថ្មីម្ដងទៀត ដោយលើកមកប្រកួតនៅថ្ងៃទី៥ ខែតុលា និងត្រូវបានលើកពេលជាលើកទី២ នេះផ្ទាល់តែម្ដង៕
រូបភាព: the-afc