ក្លឹបលេងនៅលីកកំពូលម៉ាឡេស៊ី PKNP FC នឹងបញ្ចប់កុងត្រារបស់ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាកីឡាករ កែវ សុខផេងមុនកំណត់កមុងត្រាដោយសាររូបគេមិនអាចបង្ហាញទម្រង់លេងឲ្យល្អនិងសមត្ថភាពមិនទាន់ដល់តាមការចង់បានរបស់ក្លឹប។
ទោះបីជាបង្ហាញទម្រង់លេងល្អកាលពីដើមរដូវកាលពិសេសការប្រកួតទីមួយក្នុងរដូវកាលនេះដោយរកបានគ្រាប់បាល់មួយគ្រាប់ សុខផេងមិនបានជាប់ជម្រើសដំបូង១១នាក់ក្នុងការប្រកួតក្រោយៗ សូម្បីតែបម្រុងហើយរូបនឹងមិនមែនជាផ្នែកមួយរបស់ក្លឹប PKNP តទៅទៀតឡើយ។
លោក Abu Bakar Fadzim បានបញ្ជាក់ក្រោយការប្រកួតដែលក្រុមរបស់លោកប្រកួតស្មើជាមួយ PKNS FC ក្នុង Malaysia Super League កាលពីម្សិលមិញថា៖” បាទ! សុខផេងហាក់ពិបាកចូលចំណុះជាមួយក្រុម វាអាចជាលើកដំបូងរបស់គាត់ដែលលេងនៅក្រៅដីកម្ពុជា ហើយគាត់មិនអាចបង្ហាញនូវអ្វីដែលក្លឹបចង់បាននោះឡើយ។ គាត់មិនមានរាងកាយមាំមួន មិនអាចការពារ ហើយគុណភាពដែលគាត់មានគឺការគ្រប់គ្រង់បាល់នៅនឹងជើងរបស់គាត់ពិតជាល្អតែមួយប៉ុណ្ណោះ”។
“ យើងបានពិភាក្សាជាមួយគាត់ច្រើនដង ហើយប្រហែលជាគាត់ស្រុកកំណើត។ គាត់យល់ពីស្ថានភាព ហើយវាជាការសម្រេចចិត្តដ៏រហ័សដែលគាត់បញ្ចប់ពេលវេលានៅទីនេះ ។ ពេលនេះយើងពិភាក្សាជាមួយប្រធានក្លឹបថាតើយើងនឹងរកកីឡាករបរទេសថ្មីពីព្រោះយើងធ្វើមិនទាន់បានល្អនៅឡើយទេ”៕