ខ្សែប្រយុទ្ធ Ilija Spasojevic របស់ក្លិប Bhayangkara FC ត្រូវបានផ្តល់សញ្ជាតិឥណ្ឌូនេស៊ី ក្រោយត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារ៍។

កីឡាករវ័៣០ឆ្នាំ ដែលបានផ្លាស់មកកាន់ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០១១ បានបោះបង់ចោលសញ្ជាតិម៉ុងតេណេហ្គ្រោរបស់គាត់ និងមានសិទ្ធិចូលសញ្ជាតិបន្ទាប់ពីបានរៀបការជាមួយស្ត្រីជនជាតិឥណ្ឌូនេស៊ី។

បច្ចុប្បន្ន Spasojevic គឺអាចចូលរួមជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ខណៈដែល Spasojevic ក៏បានប្រកាសពីក្ដីស្រឡាញ់របស់គាត់ក្នុងការពាក់អាវកីឡាកររបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។

«ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចពាក់អាវជម្រើសជាតិឥណ្ឌូនេស៊ី ជាមួយនឹងមោទនភាពរបស់ក្រុមមហាគ្រុឌមួយនេះ។ ខ្ញុំសង្ឃឹមថាមនុស្សគ្រប់គ្នា និងអ្នកស្រឡាញ់បាល់ទាត់ (នៅក្នុងប្រទេសឥណ្ឌូណេស៊ី) នឹងគាំទ្រខ្ញុំ»។ សម្ដីរបស លោក Ilija Spasojevic។

អតីតតារាបាល់ទាត់របស់ក្លិប Melaka United នៅប្រទេសម៉ាឡេស៊ី បានលេងឱ្យក្លឹបជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីរួមមាន Bali Devata, PSM Makassar, Mitra Kukar, Putra Samarinda និង Persib Bandung។

គ្រៅតែពីសញ្ជាតិដើមរបស់ខ្លួន និងសញ្ជាតិថ្មី Ilija Spasojevic ក៏មានសញ្ជាតិ២ផ្សេងទៀតផងដែរ ពោលគឺសញ្ជាតិយូហ្គោស្លាវី និងសញ្ជាតិស៊េប៊ី មុនប្រទេសនេះបានប្រកាសផ្ដាច់ខ្លួនទៅជាម៉ុងតេណេហ្គ្រោ៕

 

 

រូបភាព: goal.com & bola