លោក Seo Myat Min ដែលបាននាំក្រុម Shan United FC ឈ្នះពានលីករដូវកាលមុនមានកៅអីលេង AFC Cup នៅឆ្នាំនេះមានគោលបំណងចុះចេញពីដំណែងគ្រូបង្វឹក ក្រោយពេលក្លឹបហាក់មនបានបង្ហាញទម្រង់លេងសម្រាប់រដូវកាលថ្មីក្នុងលីកកំពូលមីយ៉ាន់ម៉ា។
ក្លឹបស្ថិតក្នុងពូលជាមួយបឹងកេតនៃពាន AFC Cup 2018 ដែលម្ចាស់ការពារដំណែងជើងឯកលីកកំពូលមួយនេះ បានធ្លាក់ចេញពីពាន General Aung San Shield ហើយក្នុង 2018 Myanmar National League 2018 វិញរកបានតែ១៤ពិន្ទុប៉ុណ្ណោះក្នុង៧ប្រកួតកន្លងមក។
ក្រុមកំពុងឈរលេខ៤ក្នុងតារាងតាមពីក្រោយក្រុមគូរប្រជែងពានដែលកំពុងឈរកំពូលតារាង Yangon United ៥ពិន្ទុហើយក្នុងពាន AFC Cup វិញឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម៣ប្រកួតកន្លងមក។
“ ខ្ញុំនឹងរក្សាភាពធម្មតា។ ខ្ញុំមិនពេញចិត្តទម្រង់លេងរបស់ក្រុមនិងលទ្ធផលដែលទទួលបាននេះទេ ពេលដែលក្រុមមិនបានបង្ហាញទម្រង់លេងល្អ គ្រូបង្គោលត្រូវតែទទួលខុសត្រូវ។ នេះជាអ្វីដែលដែលខ្ញុំចាកចេញ”។
“ខ្ញុំចង់អរគុណដល់ Shan United និងអ្នកគាំទ្រទាំងអស់! លាសិនហើយ!”។
ទោះបីជាគាត់ចាកចេញ គ្រូជំនួយលោក Aung Kyaw Tun នឹងមកកាន់ដំណែងនេះបណ្ដោះអាសន្នបើសិនក្រុមមានមូលដ្ឋានមកពីតំបន់ Taung Gyi មិនរើសគ្រូបង្វឹកថ្មី។ លោក Seo Myat Min ចូលរួមជាមួយShan United កាលពីឆ្នាំ២០១៣ក្នុងនាមជាគ្រូបង្វឹកឈុតយុវជន។២ឆ្នាំ ក្រោយមកគាត់ក៏បានក្លាយជាគ្រូបង្វឹកឈុតធំហើយកាលពីឆ្នាំមុនគាត់បានក្លាយជាគ្រូបង្វឹកសញ្ជាតិមីយ៉ាន់ម៉ាដែលនាំក្លឹបឈ្នះពានក្នុងរដូវកាលដំបូង៕