កីឡាករវាយកូនបាល់វៀតណាម Ly Hoang Nam បានក្លាយជាកីឡាករដែលល្អជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បើធៀបទៅនឹងគូប្រកួតដទៃទៀតនៅក្នុងតំបន់។

យោងតាមការបង្ហាញជាផ្លូវការរបស់សហព័ន្ធកីឡាវាយកូនបាល់ពិភពលោក (ATP) បានបង្ហាញថា Ly Hoang Nam បានរំកិលឡើងមកឈរចំណាត់ថ្នាក់លេខ៤៧១ នៃតារាងចំណាត់ថ្នាក់ពិភពលោក។

កីឡាករដែលមានវ័យទើបតែ២០ឆ្នាំរូបនេះ ស្ថិតនៅលេខ១ ប្រចាំតំបន់អាស៊ាន តាមពីក្រោយដោយកីឡាករឥណ្ឌូនេស៊ី Christopher Rungkat ដែលកំពុងឈរចំណាត់ថ្នាក់លេខ៤៧៥ និងកីឡាករថៃ Wishaya Trongcharoenchaikul ដែលឈរនៅលេខ ៥៦២ ពិភពលោក។

គួរបញ្ជាក់ថា Ly Hoang Nam បានក្លាយជាកីឡាករជម្រើសជាតិវៀតណាមដំបូងគេបង្អស់នៅប្រទេសវៀតណាម ឈរនៅចំណាត់ថ្នាក់ក្រោម៥០០លេខ ជាប្រវត្តិសាស្ត្រពុំធ្លាប់មានសម្រាប់វៀតណាម៕

 

រូបភាព: nongnghiep.vn