ក្រុមបាល់ទាត់ក្នុងសាល៤ចំនួនក្រុមនៃតំបន់អាស៊ាន នៅសល់តែ២ក្រុមប៉ុណ្ណោះ ដែលបានឡើងទៅជុំបន្ទាប់ វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ 2017 AFC Futsal Club Championship ដែលធ្វើឡើងនៅប្រទេសវៀតណាម។

ការប្រកួតគឺធ្វើឡើងនាទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានក្រុមចំនួន១៤ចូលរួមប្រកួត មកពីប្រទេសក្នុងទ្វីបអាស៊ី ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ដែលមានក្រុមចំនួន ៤ ចូលរួមប្រកួតរួមមាន ក្រុមម្ចាស់ផ្ទះវៀតណាម (Thai Son Nam), ក្រុមមកពីថៃ (Chonburi Blue Wave), ក្រុមមកពីអូស្ត្រាលី (Vic Vipers) និងក្រុមមកពីឥណ្ឌូនេស៊ី (Vamos Vataram) គឺនៅសល់តែ ក្រុម Thai Son Nam របស់វៀតណាម និងក្រុមមកពីថៃ (Chonburi Blue Wave) តែប៉ុណ្ណោះដែលបានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ។

លទ្ធផលរបស់ក្រុមទាំង២ដែលបានឡើងទៅវគ្គបន្ត:

ដូច្នេះទាំង២ ក្រុមម្ចាស់ផ្ទះវៀតណាម Thai Son Nam និង Chonburi Blue Wave របស់ថៃ ត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយនឹងត្រូវប្រកួតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ។

 តារាងកម្មវិធីប្រកួតពេញលេញ:

 

គួរបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី៨ហើយ ដែលពានរង្វាន់នេះបានបង្កើឡើងនៅឆ្នាំ ២០១០ ខណៈក្រុមដែលជោគជ័យជាងគេគឺក្រុមមកពីប្រទេសអ៊ីរ៉ង ដោយធ្លាប់ឈ្នះជើងឯក៣ដង និងរងជើងឯក២ដង ផងដែរ។

កាលពីឆ្នាំកន្លងទៅ ជើងឯកគឺបានទៅក្រុមមកពីប្រទេសជប៉ុន Nagoya Oceans ដែលឈ្នះក្រុមមកពីអ៊ីរ៉ាក នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

រូបភាព: the-afc.com