កីឡាករស្នុកឃ័រ ម៉ាឡេស៊ី២រូប ចេញទៅប្រកួតពានរង្វាន់ពិភពលោក រួមមានកីឡាករ Thor Chuan Leong និង Moh Keen Hoo ក្នុងពានរង្វាន់ World Snooker Championship 2017 នៅប្រទេសចិន ដើម្បីជាការកម្ដៅសាច់ដុំត្រៀមប្រកួតកីឡា SEA Games។

ពានរង្វាន់ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៩ ខែកក្កដា នេះនឹងមានការចូលរួមជាមួយបណ្ដាប្រទេសចំនួន២៤មកពីជុំវិញពិភពលោក ខណៈពានរង្វាន់នេះនេងត្រូវបែងចែកចេញជា៤ពូល ដោយកីឡាករម៉ាឡេស៊ីទាំង២រូបនេះស្ថិតនៅពូល D ជាមួយម្ចាស់ការពារតំណែងជើង។

ជើងឯកនៃពានរង្វាន់នេះ គឺនឹងទទួលបានទឺកប្រាក់ ២០០,០០០ ដូល្លារ ពីទឹកប្រាក់សរុប ៧០០,០០ ដូល្លារ។

ការប្រកួតនេះផងដែរអាចជាការប្រកួតកម្ដៅសាច់ដុំផងដែរសម្រាប់ដៃគូទាំង២នាក់នេះ ក្នុងការត្រៀមការពារក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games 2017 ដែលធ្វើឡើងនៅប្រទេសកំណើតរបស់ខ្លួន នាពាក់កណ្ដាលខែសីហាខាងមុខនេះ។

ដៃគូទាំង២រូបនេះ នឹងត្រូវប្រកួតទល់ជាមួយ កីឡាករមកពីប្រេស៊ីល សម្រាប់ការប្រកួតបើកឆាករបស់ខ្លួន៕

 

 

 

 

រូបភាព៖ thestar.com