ការប្រកួតកីឡា SEA Games 2017 បានឈានចូលដល់ថ្ងៃទី១១ហើយ ខណៈថ្ងៃនេះ ក្រុមការងារនៃ ( website anachakkeila – គេហទំព័រអាណាចក្រកីឡា ) បានចាប់អារម្មណ៍ឃើញកីឡាករ កីឡាការិនី មួយចំនួន ដែលមានសម្រស់ស្រស់សោភា ឬអាចនិយាយបានថាគួរអោយស្រលាញ់ និងស្រស់សង្ហារ ក្នុងព្រឹត្តិការណ៍ដែលធ្វើឡើង ២ ឆ្នាំម្ដងនេះ។

ខាងក្រោមគឺជាអត្តពលិកខ្លះៗដែលគួរអោយចាប់អារម្មណ៍:

  • កីឡាការិនី Lindswell Kwok៖

Lindswell Kwok ជាកីឡាការិនីសញ្ជាតិឥណ្ឌូនេស៊ី ប្រកួតលើប្រភេទកីឡាវូសូ ដែលជាកីឡាក្បាច់គុណបុរាណចិន។

  • ព្រះអង្គម្ចាស់ Abdul Mateen Hassanal Bolkiah៖

អង្គម្ចាស់ Abdul Mateen Hassanal Bolkiah ជាបុត្រាបង្កើតនៃស្ដេចព្រុយណេ Hassanal Bolkiah ទ្រង់គឺជាកីឡាករដែលប្រកួតលើប្រភេទកីឡា ជិះសេះវាយបាល់។

  • អ្នកអង្គម្ចាស់ក្សត្រីយ Sirivannavari Nariratana៖

Sirivannavari Nariratana ទ្រង់គឺជាបុត្រីបង្កើតតែមួយអង្គគត់របស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន ព្រះអង្គម្ចាស់ Maha Vajiralongkorn និងចូលរួមប្រកួតកីឡា SEA Games លើប្រភេទកីឡាជិះសេះ ដូចគ្នាតែក្នុងវិញ្ញសារសម្ដែង។

  • កីឡាការិនី Farah Ann Abdul Hadi៖

Farah Ann Abdul Hadi ជាកីឡាការិនីសញ្ជាតិម៉ាឡេស៊ី ប្រកួតលើប្រភេទកីឡាកាយសម្ព័ន្ធ។

  • កីឡាករ Patof Khvan៖

Patof Khvan គឺជាកីឡាករសញ្ជាតិ កម្ពុជា-អាមេរិក ប្រកួតលើប្រភេទកីឡាបាល់បោះ។

  • កីឡាការិនី Thuy Vi Duong៖

Thuy Vi Duong ជាកីឡាការិនីសញ្ជាតិវៀតណាម ប្រកួតលើប្រភេទកីឡាវូសូ ដែលជាកីឡាក្បាច់គុណបុរាណចិន។

  • កីឡាករ Pham Phuoc Hung៖

Pham Phuoc Hung ជាកីឡាករសញ្ជាតិវៀតណាម ប្រកួតលើប្រភេទកីឡាកាយសម្ព័ន្ធ។

  • កីឡាករ Jet Ng៖

Jet Ng គឺជាកីឡាករសញ្ជាតិសិង្ហបុរី ដែលប្រកួតលើប្រភេទកីឡាចាក់សាប ( ចាក់ដាវ )។

  • កីឡាការិនី Taneekarn Dangda៖

Taneekarn Dangda គឺជាកីឡាការិនីសញ្ជាតិថៃ ដែលប្រកួតលើប្រភេទកីឡាបាល់ទាត់នារី។

  • កីឡាការិនី Ywen Lau៖

Ywen Lau គឺជាកីឡាការិនីសញ្ជាតិសិង្ហបុរី ដែលប្រកួតលើប្រភេទកីឡាចាក់សាប ( ចាក់ដាវ ) ផងដែរ។

 

គួរបញ្ជាក់ជាថ្មីថា សម្រាប់ឆ្នាំ២០១៧នេះ ម៉ាឡេស៊ី បានទទួលសិទ្ទធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 លើកទី២៩ ដោយចាប់ផ្ដើមពីថ្ងៃទី១៩ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ផងដែរជាមួយប្រភេទកីឡាចំនួន៣៨ប្រភេទ ស្មើនឹង៤០៤វិញ្ញសាកីឡា។

 

យល់យ៉ាងណាដែរ តើប្រិយមិត្តមានប្រទះឃើញអត្តពលិកដទៃណាទៀតដែរឬទេ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នេះដែរឬទេ?