ការពិនិត្យសារធាតុញៀន នៅក្នុងព្រឹត្តិការណ៍កីឡា SEa Games 2017 នឹងត្រូវបានធ្វើឡើង ដោយរួមបញ្ចូលការធ្វើតេស្តឈាម តាមការណែនាំពីការប្រកួតនៅក្នុងព្រឹត្តិការណ៍ដដែលនេះ ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។
អត្តពលិកច្រនជាង ៤,០០០ នាក់មកពី១១ប្រទេសក្នុងតំបន់ នឹងត្រូវប្រឈមទៅនឹងការធ្វើតេស្តពិនិត្យសារធាតុញៀន ដើម្បីគោរពតាមគោលការណ៍កីឡាអូឡាំពិក។
ការធ្វើតេស្តនឹងមានលក្ខណៈធំជាងមុន ពីព្រោះម៉ាឡេស៊ីទទួលរៀបចំលើប្រភេទកីឡារហូតដល់ ៣៨ ប្រភេទកីឡា ជាមួយកម្មវិធីប្រកួតចំនួន៤០៤ បើធៀបទៅនឹងការរៀបចំនៅប្រទេសសិង្ហបុរី។
គួរបញ្ជាក់ថា ការប្រកួតកីឡា SEA Games 2017 នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ នាទីក្រុង Kuala Lumpur, Negeri Sembilan, Terengganu និង Kedah ជាមួយអត្តពលិកប្រមាណ ៤,៨៨៨ នាក់មកពីប្រទេសចំនួន១១នៅក្នុងតំបន់អាស៊ាន៕