ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានប្រកួតចាញ់ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ នាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ដោយរងបរាជ័យ ១ទល់២ ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី FIFA World Cup 2018 ដែលធ្វើឡើងនៅទឹកដីនៃប្រទេសថៃផ្ទាល់។

បរាជ័យដោយលទ្ធផល ១ទល់២ គឺនៅលើកីឡដ្ឋាន Rajamangala Stadium នាទីក្រុងបាងកក ដោយក្រុមភ្ញៀវបាននាំមុខមុន តែម្ចាស់ផ្ទះអាចតាមស្មើ នៅចុងវគ្គទី២ មុនពេលដែលថៃបាត់បងសមាជិកម្នាក់ រហូតដល់អោយអ៊ីរ៉ាក់ អាចទាត់ចូលទីក្រាប់ជ័យជម្នះ។

ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម:

[youtube id=”LkqFRZ8qQb4″]

 

ដូច្នេះបរាជ័យនេះ បន្តធ្វើអោយក្រុមមិនដែលស្គាល់ពាក្យថាឈ្នះនៅឡើយ ដោយប្រកួតចំនួន៩ប្រកួតកន្លងមកនៅក្នុងពូល B នេះគឺមិនដែលឈ្នះ ស្មើ២ដង និងចាញ់៧ដង មានតែ២ពិន្ទុប៉ុណ្ណោះ។

តារាងចំណាត់ថ្នាក់នៅក្នុងពូល B នៃក្រុមជម្រើសជាតិថៃ:

ថៃ នៅសល់ការប្រកួតចំនួន១ប្រកួតទៀតទល់នឹង ជម្រើសជាតិអូស្រ្តាលី នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នាកីឡដ្ឋាន Melbourne Rectangular Stadium ប្រទេសអូស្រ្តាលី ដែលជាប្រកួតចុងក្រោយបិទពូល នៃវគ្គជម្រុះជុំចុងក្រោយ ពានរង្វាន់បាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី FIFA World Cup 2018៕

 

រូបភាព: The Asian Football Confederation

វីដេអូ: The AFC Hub