ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ក្នងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា។

ការប្រកួតនេះបញ្ចប់ទៅដោយម្ចាស់ផ្ទះ មីយ៉ាន់ម៉ា យកឈ្នះដោយលទ្ធផល ១ទល់០ ជាការទាត់ចូលទីដោយកីឡាករ Kyaw Ko Ko នៅចុងវគ្គទី២ ពោលគឺនៅនាទី ៩០+១។

 

 

ការប្រកួតនេះសម្រាប់ក្រុមទាំងអាចនិយាយបានថា ជាការប្រកួតត្រៀមពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ដោយម៉ាឡេស៊ី ត្រូវជួប កោះហុងកុង ស្របពេលដែលមីយ៉ាន់ម៉ា ត្រូវជួបប្រកួតជាមួយ កៀហ្ស៊ីស៊ីស្ថាន៕

 

រូបភាព: Myanmar Football Federation