នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នេះ ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ នៅក្នុងតំបន់អាស៊ាន៤ក្រុមផ្សេងទៀត នឹងត្រូវត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-19 Championship 2018 វគ្គជម្រុះតាមពូលរៀងៗខ្លួន។
ក្រុមទាំង៤រួមមាន ព្រុយណេ, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី ខណៈប្រទេសក្នុងតំបន់៣ទៀត មានកម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីន បានបញ្ចប់ការប្រកួតរួចរាល់ហើយ ស្របពេលដែលសិង្ហបុរី, ថៃ, វៀតណាម និង ទីម័រខាងកើត គ្រោងនឹងប្រកួតនោថ្ងៃទី០៤ ខែវិច្ឆិកា។
ប្រទេសក្នុងតំបន់អាស៊ាន ទាំង៤នេះត្រូវបានចាប់ឆ្នោតរួមពូលជាមួយគ្នា ដោយនៅពូល F រួមជាមួយម្ចាស់ផ្ទះកូរ៉េខាងត្បូង ព្រុយណេ, ម៉ាឡេស៊ី, ទីម័រខាងកើត និងឥណ្ឌូនេស៊ី។
សមាសភាពក្រុមនៃ ពូល F:
កម្មវិធីប្រកួតទាំងស្រុង:
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ១៩ ឆ្នាំ ( 2018 AFC U-19 Championship ) វគ្គជម្រុះនេះ គឺដើម្បីទទួលបានកៅអីឡើងទៅប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំក្រោយ ឆ្នាំ ២០១៨ ខាងមុខ។
ដើម្បីមានសិទ្ធិឡើងទៅជុំផ្ដាច់ព្រ័ត្រ គឺក្រុមទាំង ៤ ត្រូវតែធ្វើអោយបានល្អបំផុត ដោយត្រូវតែជាក្រុមដែលឈរលេខ១ក្នុងពូលជាដាច់ខាត ឬក្នុងនាមជាក្រុមដែលឈរនៅលេខ ២ ល្អបំផុត ទើបអាចឡើងជុំផ្ដាច់ព្រ័ត្របាន៕
រូបភាព: theafc