ឈានចូលដល់ថ្ងៃទី១០ នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ហៅកាត់ថា SEA Games សិង្ហបុរី នៅតែបន្តដេញតាមពីក្រោយម្ចាស់ផ្ទះម៉ាឡេស៊ី សម្រាប់មេដាយសរុប ត្រឹមយប់ថ្ងៃទី២២ម្សិលមិញនេះ។
គិតត្រឹមថ្ងៃទី២២ ខែសីហា ម្សិលមិញ ម្ចាស់ផ្ទះម៉ាឡេស៊ី នៅតែនាំមុខគេដដែលដោយរកមេដាយមាសបានរហូតដល់៣៨គ្រឿង ប្រាក់២៩ និងសំរឹទ្ធ១៩ សរុប៨៦មេដាយ តាមពីក្រោយដោយសិង្ហបុរី នៅលេខ២ រកបានមេដាយមាស២០ ប្រាក់១៩ និងសំរឹទ្ធ២០ ខណៈវៀតណាម ឡើងមកលេខ៣ ជំនួសឥណ្ឌូនេស៊ី និងថៃនៅលេខ៤។
មេដាយចំនួន៣៣៤គ្រឿង ក្នុងនោះមេដាយមាស១០៧ មេដាយប្រាក់១០៣ និងមេដាយសំរឹទ្ធ១២៤ គឺបានប្រទេសចំនួន១០ដណ្ដើមបាន នៅឡើយតែទីម័រខាងកើតមួយប៉ុណ្ណោះដែលមិនទាន់រកមេដាយបាននៅឡើយ។
មេដាយសរុបគិតត្រឹមថ្ងៃទី១០:
គិតត្រឹមថ្ងៃទី១០នេះ ប្រភេទកីឡាចំនួន១០ ត្រូវបានបញ្ចប់ការប្រកួតរួចរាល់អស់ហើយ ខណៈកីឡា២ប្រភេទទៀតគ្រោងនឹងបញ្ចប់ផងដែរនៅថ្ងៃនេះ៕
រូបភាព: kualalumpur2017