ការប្រកួតកីឡា SEA Games 2017 លើប្រភេទកីឡាបាល់ទះ វិញ្ញាសារបុរស នារី បានបញ្ចប់ជាផ្លូវការហើយ ដោយក្រុមដែលទទួលបានមេដាយមាសគឺបានទៅលើ ក្រុមជម្រើសជាតិថៃ ទាំងបុរស និងនារី។

ប្រភេទកីឡាបាល់ទះ លើវិញ្ញាសារបុរស ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២១មក បានបញ្ចប់នៅថ្ងៃទី២៧ ម្សិលមិញដោយមានក្រុមចំនួន៨ចូលរួមប្រកួតរួមមាន កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ, ទីម័រខាងកើត និងវៀតណាម បែងចែកចេញជា២ពូល ១ពូលមាន៤ក្រុម។

ជាលទ្ធផលជើងឯកគឺបានទៅលើ ក្រុមបាល់ទះជម្រើសជាតិថៃ ក្រោយយកឈ្នះ ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូនេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់១។

លទ្ធផលខ្លះៗ លើវិញ្ញសារបុរស:

ដោយឡែកលើប្រភេទកីឡាបាលទះ ដដែលនេះ តែលើវិញ្ញាសារនារី បានចាប់ផ្ដើមពីថ្ងៃទី២៣មក និងបញ្ចប់នៅថ្ងៃទី២៧ ម្សិលមិញតំនាលគ្នាផងដែរនោះ ដោយមានក្រុមចំនួន៦ចូលរួមប៉ុណ្ណោះរួមមាន ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ និងវៀតណាម ធ្វើការបែងចែកចេញជា២ពូលដូចគ្នា តែក្នុង១ពូលមានតែ៣ក្រុមប៉ុណ្ណោះ។

ជាលទ្ធផលសម្រាប់វិញ្ញសារនារី ជើងឯកគឺបានទៅលើ ក្រុមបាល់ទះជម្រើសជាតិនារីថៃ ដោយបានយកឈ្នះ លើ ក្រុមបាល់ទះជម្រើសជាតិនារីឥណ្ឌូនេស៊ី ដូចគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់០។

លទ្ធផលខ្លះៗ លើវិញ្ញសារនារី:

 

ដូច្នេះបានសេចក្ដីថា ឆ្នាំ២០១៧នេះ ម្ចាស់មេដាយមាសកីឡា SEA Games លើប្រភេទកីឡាបាល់ទះគឺបានទៅប្រទេសថៃ ទាំង២ក្រុម បុរស នារី៕

 

រូបភាព: kualalumpur2017