ក្រុមអត្តពលិកថៃ ប្រកួតលើប្រភេទកីឡាជាក្រុម បាល់ទាត់ក្នុងសាល បានដណ្ដើមមេដាយមាសបន្ថែំមទៀតហើយ ទាំងវិញ្ញាសារបុរស និងនារី កាលពីថ្ងៃទី២៧ម្សិលមិញនេះ។

ប្រភេទកីឡាបាល់ទាត់ លើវិញ្ញាសារបុរស ដែលមានក្រុមចំនួនតែ៥ចូលរួមប្រកួតរួមមាន ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ បានចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែសីហាមក ជាលទ្ធផលជើងឯកគឺបានទៅលើ ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិថៃ ក្រោយប្រកួត៤ដង ឈ្នះ៣ និងចាញ់១ មាន៩ពិន្ទុ ដាច់ក្រុមលេខ២ ម៉ាឡេស៊ី២ពិន្ទុ។

តារាងចំណាត់ថ្នាក់ លើវិញ្ញសារបុរស:

 

ដោយឡែកលើវិញ្ញាសារនារីវិញ ដែលមានក្រុមចំនួន៥ចូលរួមប្រកួតដូចគ្នា រួមមាន ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ ដូចគ្នា បានចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែសីហាមក ជាលទ្ធផលជើងឯកគឺបានទៅលើ ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិនារីថៃ ក្រោយប្រកួត៤ដង ឈ្នះ៣ និងស្មើ១ មាន១០ពិន្ទុ ដាច់ក្រុមលេខ២ វៀតណាម៣ពិន្ទុ។

តារាងចំណាត់ថ្នាក់ លើវិញ្ញសារនារី:

 

រូបភាព: ฟุตบอลทีมชาติไทย