សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានប្រកាសថាក្រុមរបស់ខ្លួន នឹងត្រូវជួបជាមួយ ជម្រើសជាតិហ្គាយ៉ាណា ដែលជាប្រទេសមកពីទ្វីបអាមេរិកកណ្ដាល ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។
ប្រភពដដែលបានបន្តថា ការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើងនៅ កីឡដ្ឋាន Stadion Wibawa Mukti នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនេះ។
ក្រឡេកមកមើល សមាសភាពគូប្រកួតរបស់ឥណ្ឌូនេស៊ី វិញក្រុមជម្រើសជាតិហ្គាយ៉ាណា បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១៦៦នៅក្នុងពិភពលោក ដែលបានសេចក្ដីថាប្រហាក់ប្រហែលទៅនឹងជម្រើសជាតិឥណ្ឌូនេស៊ីដូចគ្នា។
ក្រៅតែពីការប្រកួតសម្រាប់ក្រុមជម្រើសជាតិឈុតធំ សហព័ន្ធក៏បានប្រកាសពីការប្រកួតមិត្តភាពរវាង ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់ខ្លួន ជាមួយ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ស៊ីរី និងហ៊្សក់ដានី ផងដែរ ពោលគឺនៅក្នុងអំឡុងខែវិច្ឆិកាដូចគ្នា ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ដែលឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះផ្ទាល់នៅឆ្នាំ២០១៨៕
រូបភាព: fourfourtwo & fifa.com