ការប្រកួតកីឡាបាល់ទះជើងឯកទ្វីបអាស៊ី ផ្នែកបុរស Asian Men’s Volleyball Championship ដែលធ្វើឡើងនៅឥណ្ឌូនេស៊ី បានបញ្ចប់ជាផ្លូវការហើយ ដោយក្រុមមកពីតំបន់អាស៊ានមានតែម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី មួយគត់ដែលធ្វើបានល្អជាងគេ។

ការប្រកួតដែលធ្វើឡើងនៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្ដើមតាំងពីថ្ងៃទី២៤ ខែកក្កដា និងបញ្ចប់ថ្ងៃទី០១ ខែសីហា ម្សិលមិញនេះ ជាមួយនឹងប្រទេសចំនួន១៦ចូលរួមប្រកួតមកពីទូទាំងទ្វីបអាស៊ី ដោយក្រុមមកពីតំបន់អាស៊ានមាន៣ក្រុម រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី, ថៃ, និងវៀតណាម គឺមានតែឥណ្ឌូនេស៊ី មួយគត់ដែលធ្វើបានល្អជាងគេពោលគឺបានចំណាត់ថ្នាក់លេខ៤។

ក្រុមនៅក្នុងតំបន់អាស៊ានចំនួន៣ផ្សេងទៀត ស្ថិតនៅចំណាត់ថ្នាក់ដូចជាវៀតណាម ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ស្របពេលដែលថៃ ទទួលបានចំណាត់ថ្នាក់លេខ១១។

ដោយឡែកជើងឯកនៅក្នុងព្រឹត្តិការណ៍ គឺបានទៅលើក្រុមជម្រើសជាតិបាល់បោះជប៉ុន ក្រោយយកឈ្នះ ជម្រើសជាតិកាហ្សាស្ថាន ដោយលទ្ធផល ៣សិតទល់១ នៅវគ្គផ្ដាច់ព្រ័ត្រ ស្របពេលដែល កូរ៉េខាងត្បូង ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៣សិតទល់០។

ទិដ្ឋភាពនៃការទទួលជើងឯករបស់ក្រុមបាល់ទះជម្រើសជាតិជប៉ុន:

តារាងចំណាត់ថ្នាក់ពេញលេញ:

 

គួរបញ្ជាក់ថា ពានរង្វាន់នេះធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង បង្កើតឡើងតាំងពីឆ្នាំ១៩៧៥ ខណៈឆ្នាំនេះគឺជាលើកទី១៩ហើយដែលពានរង្វាន់នេះបន្តធ្វើឡើង ខណៈក្រុមជម្រើសជាតិបាល់ទះ ដែលជោគជ័យជាងគេគឺក្រុមជម្រើសជាតិបាល់ទះជប៉ុន ដោយធ្លាប់ឈ្នះរហូតដល់៨ដង៕

 

រូបភាព: asianvolleyball