ពិធីបើកព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 នឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃនេះ ដែលធ្វើឡើងនៅលើកីឡដ្ឋានជាតិ Bukit Jali National Stadium។

តាមគម្រោងពិធីបើកនេះ នឹងចាប់ផ្ដើមនៅវេលាម៉ោង ៦ ល្ងាចជាមួយនឹងការសម្ដែងនានា នៅក្នុងកីឡដ្ឋានផ្ទាល់តែម្ដង។

កីឡដ្នានទាំងមូលនឹងបើកអោយចូលតាំងពីម៉ោង ១០ព្រឹក ជាមួយនឹងកម្មវិធីកម្សាន្តនានាមុនពិធីបើកចូលមកដល់ ខណៈកីឡដ្ឋានចំបងនឹងបើកអោយចូលនៅវេលាម៉ោង៤ល្ងាច។

ពិធីបើកជាផ្លូវការនឹងធ្វើឡើងនៅវេលាមៅង ៨:០០ នាទីយប់ ម៉ោងនៅប្រទេសម៉ាឡេស៊ី ក្នុងកីឡដ្ឋានដែលអាចផ្ទុកទស្សនិកជនបានប្រមាណ ៨០,០០០ នាក់។

គួរបញ្ជាក់ថា នាមជាម្ចាស់ផ្ទះ ម៉ាឡេស៊ី បានត្រៀមអត្តពលិកចំនួន ៨៧៤ នាក់ចូលរួមប្រកួតលើគ្រប់ប្រភេទកីឡាទាំង៣៨ប្រភេទ ដែលចាប់ផ្ដើមពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ៕

 

រូបភាព: buro247