សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ( PSSI ) បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនគ្រប់គ្រងសន្តិសុខសង្គមសម្រាប់ការងារ ( BPJS Ketenagakerjaan ) ដើម្បីផ្តល់ដល់កីឡាករជម្រើសជាតិរបស់ខ្លួន រួមទាំងឈុតយុវជន ជាមួយនឹងគ្រោះថ្នាក់ការងារ និងការធានារ៉ាប់រងភាពអត់ការងារធ្វើ។
BPJS Ketenagakerjaan នេះនឹងគ្របដណ្តប់ហានិភ័យដល់កីឡាករដូចជាការរងរបួសនិងគ្រោះថ្នាក់អំឡុងពេលហ្វឹកហាត់។ ភាពជាដៃគូនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២៨ ខែសីហា ជាមួយនឹងការចុះឈ្មោះកីឡាករ១០៣នាក់។
«កីឡាករ៣៣នាក់ក្នុងឈុតយុវជនអាយុក្រោម២៣ឆ្នាំ កីឡាករ៣៦នាក់នៅអាយុក្រោម១៩ឆ្នាំ និងកីឡាករ៣៤នាក់ នៅឈុតអាយុក្រោម១៦ឆ្នាំ បច្ចុប្បន្នមានការធានារ៉ាប់រងគ្មានការងារធ្វើដូច្នេះហានិភ័យនៃការក្លាយជាកីឡាករបាល់ទាត់ត្រូវបានទទួលការធានារ៉ាប់រងដោយ BPJS»។ នេបើយោងតាមការលើកឡើងរបស់ លោក Tonny Tanamal ប្រធានសាខាក្រុមហ៊ុនខាងលើ។
ដោយឡែកតំណាងខាងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី លោក Ilyas Lubis បានអោយដឹងថា៖ «ភាពជាដៃគូជាមួយ PSSI ត្រូវបានគេរំពឹងថានឹងក្លាយទៅជាការលើកទឹកចិត្តដល់កីឡាផ្សេងៗទៀត ដើម្បីធ្វើឱ្យអត្តពលិកឥណ្ឌូណេស៊ីកាន់តែមានសុវត្ថិភាព។»
លោកបានបន្ត៖ «អត្តពលិកដែលត្រូវបានការពារដោយកម្មវិធីរបស់យើង នឹងមានភាពស្ងប់ស្ងាត់ហើយមិនព្រួយបារម្ភទេប្រសិនបើពួកគេមានគ្រោះថ្នាក់ ឬរបួសទាក់ទងនឹងតួនាទីរបស់ពួកគេក្នុងនាមជាអត្តពលិក ដូច្នេះពួកគេអាចផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលរបស់ពួកគេនៅលើទីលាន ហើយត្រូវបានលើកទឹកចិត្តឱ្យឈ្នះគ្រប់ការប្រកួត»។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងសមរ្ាប់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ដែលផ្ដល់ការលើកទឹកចិត្តតាមរយៈការផ្ដល់ភាពសុខសុវត្ថិភាពដល់កីឡាកររបស់ខ្លួនបែបនេះ៕
រូបភាព: PSSI