ពាក់អាវពណ៌ក្រហមកាន់ទងជាតិគ្រវី លោកឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានបន្លំជាមួយអ្នកគាំទ្រធម្មតា ចូលរួមជិះម៉ូតូអបអរក្រុមជម្រើសជាតិ U23 របស់ខ្លួនឈ្នះកាតាឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U23 Championship នៅប្រទេសចិន។
ដូចអ្នកគាំទ្រវៀតណាមដទៃទៀត ដែលកំពុងតែដង្ហែក្បួនអបអរជុំវិញបឹង Hoam Kiem Lake ផ្នែកមួយនៃទីក្រុងហាណូយ លោក PM Dam បានពាក់អាវក្រហម បើកម៉ូតូជុំវិញដោយកាន់ទងជាតិវៀតណាមតូចៗ២ស្រែកហ៊ូជាមួយអ្នកគាំទ្រ។ លើសពីនេះលោក បានរាំនិងថតរូបសែលហ្វីជាមួយប្រជាជនអ្នកគាំទ្រ ដែលស្គាល់គាត់យ៉ាងច្បាស់ដោយភាពភ្ញាក់ផ្អើលយ៉ាងសប្បាយទៀតផង។
កាលពីមុនលោកធ្លាប់និយាយថា វិស័យបាល់ទាត់វៀតណាមគួរតែស្អាតស្អំ ស្មោះត្រង់ និងច្បាស់លាស់ដែលនេះ មានន័យថាកីឡាករបាល់ទាត់ មិនត្រឹមតែហ្វឹកហាត់លើយុទ្ធសាស្ត្រការប្រកួតប៉ុណ្ណោះទេ តែត្រូវហ្វឹកហាត់ សីលធម៌វប្បធម៌ សុខភាពនិងភាពរឹងមាំ”៕