ខ្សែការពារសញ្ជាតិវៀតណាម Sam Ngoc Duc ត្រូវបានពិន័យមិនឲ្យលេង៨ប្រកួតនឹងប្រាក់៣០លានដុង(១៤០០ដុល្លារ)ដោយសារប្រើអំពើហិង្សា អំឡុងពេលប្រកួតក្នុងក្របខណ្ឌ V. League រវាងក្រុមរបស់គាត់ Ha Nio FC និង Hai Phong FC កាលពីថ្ងៃសៅរ៍។
ប្រភព Bong Da Newspaper បានបញ្ជាក់ថា ការពិន័យនេះត្រូវបានសម្រេច ចេញពីគណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់វៀតណាម (VFF)នៅថ្ងៃអង្គារនេះ។ ក្នុងការប្រកួតដោយក្រុមរបស់ខ្លួនឈ្នះ២ទល់០ទៅលើ Hai Phong ទៅហើយ ខ្សែការពារ Sam Ngoc Duc បានបង្កកំហុសលើ Nguyen Anh Hung ដោយការឈូសជើងធ្វើឲ្យខ្សែបម្រើរបស់ Hai Phong រូបនេះឈឺចាប់យ៉ាងខ្លាំង។
[youtube id=”KpN0QQEQyW4″]
លើសពីនេះគណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់វៀតណាម(VFF)បានបញ្ជាឲ្យ Duc បង់ថ្លៃព្យាបាលរបួសនិងការវះកាត់ផងដែរ។ Duc អាចប្ដឹងឧទ្ធរណ៍សម្រាប់ការពិន័យនេះៗ មានន័យថា កីឡាករវ័យ២៥ឆ្នាំនឹងត្រូវខកខានលេងស្ទើតែមួយរដូវកាល V. League ដែលនៅសល់៕