ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍​ ( SEA Games 2017 ) លើវិញ្ញាសារកីឡាបាល់ទាត់នឹងបន្តការប្រកួតនៅល្ងាចនេះ សម្រាប់ពូល B ជាមួយនឹងការប្រកួតចំនួន៣គូ ដែលជាប្រកួតទី៤ ក្នុងនោះមានគូពិសេសចំនួន ១ គូផងដែរនៅក្នុងពូល។

ការប្រកួតនឹងចាប់ផ្ដើមដំបូងដោយហ្វីលីពីន ប៉ះ ថៃ និងគូប្រកួតនៅវេលាយប់វៀតណាម ប៉ះ ឥណ្ឌូនេស៊ី ជាក្រុមខ្លាំងដូចគ្នា និងមួយគូទៀត កម្ពុជា ត្រូវជួបប្រកួតជាមួយ ទីម័រខាងកើត។

កម្មវីធីប្រកួតពេញលេញ:

 

គួរបញ្ជាក់ថា ម៉ោងនៅប្រទេសម៉ាឡេស៊ី ដើរលឿនជាងម៉ោងនៅកម្ពុជា ១ ម៉ោង ដូចនេះបានសេចក្ដីថា ១ប្រកួតដំបូងចាប់ផ្ដើមនៅវេលាម៉ោង ៣:០០ និង ២ប្រកួតទៀតចាប់ផ្ដើមនៅវេលាម៉ោង ៧:៤៥ យប់៕