ប៉ូលីសម៉ាឡេស៊ី បានមឹងកំពុងបង្កើនការត្រៀមខ្លួន ខណៈដែលរាជធានីមួយនេះត្រៀមរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games 2017 នៅឆ្នាំនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែសីហា ខាងមុខនេះ។
កងរក្សាសន្តិសុខ សរុបចំនួន ៧,០០០ នាក់ មកពីទីភ្នាក់ងារសន្តិសុខជាច្រើននឹងត្រូវដាក់អោយឈរជើងក្នុងរយៈពេល១២ថ្ងៃ។
លើសពីនេះកីឡាករ រួមទាំងមន្ត្រីកីឡា នឹងត្រូវបានអមដំណើរដោយប៉ូលីស ទៅនិងមក ពីកន្លែងប្រកួត ទៅសណ្ឋាគារ ពីសណ្ឋាគារ ទៅកន្លែងប្រកួត។
អាជ្ញាធរ នឹងប្រើម៉ាស៊ីនកាំរស្មីអ៊ិចដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយសាធារណជននឹងត្រូវហាមឃាត់មិនអោយចតយានយន្តតាមដងផ្លូវដែលនាំទៅកន្លែងប្រកួតនោះឡើយ។ នេះបើយោងតាមមន្ត្រីបន្ថែម។
ការប្រកួតកីឡា SEA Games 2017 នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ នាទីក្រុង Kuala Lumpur, Negeri Sembilan, Terengganu និង Kedah ជាមួយអត្តពលិកប្រមាណ ៤,៨៨៨ នាក់មកពីប្រទេសចំនួន១១នៅក្នុងតំបន់អាស៊ាន៕
រូបភាព: AFP