ក្រុមកីឡាការិនីបាល់បោះហ្វីលីពីន បានត្រឹមចំណាត់ថ្នាក់លេខ៧ នៅក្នុងម្រិត A ស្របពេលដែលក្រុមកីឡាការិនីបាល់បោះសិង្ហបុរី បានលេខ៥ នៅក្នុងកម្រិត B ការប្រកួតកីឡាបាល់បោះនារីប្រចាំទ្វីបអាស៊ី 2017 FIBA Women’s Asia Cup មកទល់ពេលនេះ ។
ការប្រកួតដែលធ្វើឡើងនៅទីក្រុង Bangarole ប្រទេសឥណ្ឌា ដោយមានក្រុមចំនួន១៦ចូលរួមប្រកួត ចែកចេញជា២កម្រិត កម្រិត A និងកម្រិត B ក្រុមកីឡាការិនីបាល់បោះហ្វីលីពីន ដែលស្ថិតនៅក្នុងការប្រកួតកម្រិត A (Division A) បានត្រឹមចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមក្រុមចំនួន៨ ស្របពេលដែលក្រុមកីឡាការិនីបាល់បោះសិង្ហបុរី បានចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម៧ក្រុម សម្រាប់ការប្រកួតនៅក្នុងកម្រិត B (Division B)។
ដោយឡែកជើងឯកសម្រាប់ក្របខណ្ឌកម្រិត A គឺបានទៅ ជម្រើសជាតិនារីបាល់បោះជប៉ុន ខណៈជម្រើសជាតិបាល់បោះនារីអូស្ត្រាលី បានត្រឹមចំណាត់ថ្នាក់លេខ២ និងជម្រើសជាតិបាល់បោះនារីចិន លេខ៣។
តារាងចំណាត់ថ្នាក់ពេញលេញ:
ក្រឡេកមកក្របខ័ណ្ឌកម្រិត B ជើងឯកគឺបានទៅម្ចាស់ផ្ទះជម្រើសជាតិបាល់បោះនារី ឥណ្ឌា ខណៈលេខ២ បានទៅជម្រើសជាតិបាល់បោះនារី កាហ្សាស្ថាន និងលេខ៣ជម្រើសជាតិបាល់បោះនារី លីបង់។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះនារីប្រចាំទ្វីបអាស៊ី FIBA Women’s Asia Cup ធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង ដោយមាន២កម្រិត កម្រិត A ក្រុមដែលឈ្នះនឹងបានកៅអីប្រកួតក្នុងបាល់បោះស្រ្តីពិភពលោក ស្របពេលដែលជើងឯកកម្រិត B បានកៅអីឡើងមកកម្រិត A នៃពានរង្វាន់ FIBA Women’s Asia Cup នៅឆ្នាំបន្ទាប់៕
រូបភាព: fiba.com