ក្លឹប​ Muangthong United របស់​ប្រទេស​ថៃ​ប្រមូល​បាន​ប្រាក់​ចំណូល​១២​.៥លាន​បាត​​ ឬ​គិត​ជា​លុយ​ដុល្លារ​៣៨៤, ០០០​ដុល្លារ​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ពាន ​AFC Champions League សម្រាប់​ឆ្នាំ​២០១៧​នេះ។

ទោះ​បី​ជា​ការ​ប្រកួត​ក្នុង​ពាន Kirins Cup ត្រូវ​ទម្លាក់​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ក្រុម​ជើង​ខ្លាំង​ជប៉ុន Kawasaki Frontale ក្លឹប​គីឡូ​ធ្ងន់​ក្នុង​ Champions League អាស៊ី​មួយ​នេះ​នៅ​តែ​ប្រមូល​បាន​ចំណូល​ច្រើន​ជាង​ក្រុម​ Buriram United ដែល​ចំណាយ​ជាង​១០​លាន​បាត​សម្រាប់​លើក​ពាន​ Thai League រដូវ​កាល​២០១៧​នេះ។

Muangthong collected 384,000 USD or around 12.5 million Baht form their 2017 continental campaign.
Muangthong collected 384,000 USD or around 12.5 million Baht form their 2017 continental campaign.

ខាង​ក្រោម​ជា​លុយ​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​២០១៧៖
-ប្រាក់​ឧបត្ថម្ភ​វគ្គ​ជម្រុះ​តាម​ពូល​៖ ៩​ម៉ឺន​ដុល្លារ
-ប្រាក់​បន្ថែម​សម្រាប់​ការ​បង្ហាញ​ទម្រង់​លេង​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល​ ១៧​ម៉ឺន​ដុល្លារ​(​ឈ្នះ​៣​ស្មើ​២)
-ប្រាក់​ឧបត្ថម្ភ​សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​៖ ៣ម៉ឺន​ដុល្លារ
-ប្រាក់​ទទួល​បាន​សម្រាប់​ការ​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ៖​៨​ម៉ឺន​ដុល្លារ
-ប្រាក់​ចំណូល​បាន​មក​ពី​សិទ្ធ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍៖ ១៤០០០​ដុល្លារ
-សរុប៖៣៨៤,០០០​ដុល្លារ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ពាន​រង្វាន់ ​AFC Champions League គឺ​ជា​ពាន​មួយ​ដែល​ក្រុម​ធំ​ក្នុង​តំបន់​អាស៊ី ​ចង់​ទៅ​លេង​បំផុត​​មិន​ថា​ក្រុម​តូច​ ឬ​ធំ​នោះ​ទេ៕