ប្រតិភូកីឡាចំនួន៤៤នាក់ នឹងតំណាងឱ្យប្រទេសប្រ៊ុយណេ ទៅចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់អាស៊ាន ASEAN Para Games 2017 លើកទី៩ ដែលធ្វើឡើង នៅទីក្រុងកូឡាឡាំពួរ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា។
ប្រតិភូកីឡានៃប្រទេសព្រុយណេ នឹងមានអត្តពលិកចំនួន២៩នាក់ និងមន្រ្តីចំនួន១៥នាក់ នេះបើតាមការអោយដឹងនៅក្នុងពិធីប្រគល់ទង់ជាតិដែលបានប្រារព្ធធ្វើនៅព្រឹកថ្ងៃចន្ទនៅសាល DiGadong នៃអគារវប្បធម៌សំខាន់របស់ក្រសួងវប្បធម៌ យុវជន និងកីឡា (MCYS) នៅក្រុង Berakas ។
ប្រ៊ុយណេ នឹងចូលរួមប្រកួតកីឡាចំនួន៣ក្នុងចំណោមកីឡាចំនួន១៦ប្រភេទ ដែលនឹងត្រូវប្រកួត – អត្តពលកម្ម, កីឡាបោះបាល់ប៊ូលីញ និងកីឡាជិះកង់ ជាមួយនឹង អត្តពលិកនឹងមានបុរស១១នាក់ និងនារី៣នាក់ ដែលចូលរួមប្រកួតប្រជែង កីឡាបោះបាល់ប៊ូលីញ មានអត្តពលិកបុរស៩នាក់ និងនារីម្នាក់ ស្របពេលដែលកីឡាការិនី៥នាក់ចូលរួមប្រកួតលើកីឡាជិះកង់។
សមិទ្ធផលលើកចុងក្រោយរបស់ប្រ៊ុយណេ គឺទទួលបានមេដាយមាស ៣គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធចំនួន៦គ្រឿង នៅក្នុងព្រឹត្តិការណ៍នេះ លើកទី៨ ធ្វើឡើងនៅប្រទេសសិង្ហបុរីនៅឆ្នាំ២០១៥។
ប្រតិភូទាំងមូលនឹងចាកចេញនៅថ្ងៃព្រហស្បតិ៍ក្រោយ ( ថ្ងៃទី១៤ ខែកញ្ញា )៕
រូបភាព: borneobulletin