គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម នឹងបញ្ចូនអត្តពលិកច្រើនជាង៤៧០នាក់ ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡា SEA Games លើកទី ២៩ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នៅពាក់កណ្ដាលខែសីហាខាងមុខនេះ។
អត្តពលិកទាំងអស់នេះ នឹងត្រូវរួមដំណើរជាមួយផងដែរនូវគ្រូបង្វឹកចំនួន២០០នាក់ និងក្រុមគ្រូពេទ្យ។ សម្ដីរបស់ លោក Tran Duc Phan មន្ត្រីនៃក្រសួងកីឡាវៀតណាម។
ជាមួយនឹងការចូលរួមប្រកួតកីឡា SEA Games លើកទី ២៩នេះ វៀតណាមគ្រោងនឹងចូលរួមប្រកួតការប្រកួតលើ៣២ប្រភេទ កីឡាក្នុងចំណោម៣៨ប្រភេទកីឡា នឹងត្រូវតតាំងជាមួយ អត្តពលិកប្រមាណជាង ៦,០០០ នាក់ដែលមកពីជុំវិញប្រទេសនៅតំបន់អាស៊ាន។
ចំពោះការចាកចេញរបស់អត្តពលិកផ្លូវការ គឺនឹងចេញដំណើរនៅថ្ងៃទី០៨ ខែសីហា ខាងមុខនេះ ខណៈការធ្វើពិធីបើកគឺនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែដដែលផងដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១៥ ព្រឹត្តិការណ៍កីឡា SEA Games អត្តពលិកមកពីប្រទេសវៀតណាម ទទួលបានមេដាយមាសសរុប ៧៣ គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងចំណោមប្រទេសទាំង ១១៕
រូបភាព៖ vietnamsportnews