ក្រុម Pahang FA បានត្រឹមប្រកួតស្មើជាមួយ Perak FA ដោយលទ្ធផល០-០ក្នុងការប្រកួតបើកឆាក Malaysia Super League រដូវកាល២០១៨នេះ។
ស្ថានភាពការប្រកួតទាំងមូល ក្រុមទាំងពីរសុទ្ធតែមានឱកាសរកគ្រាប់បញ្ចូលទីដូចគ្នា ប៉ុន្តែនៅតែមិនអាចបំបែកពងមាន់នោះទេ។ ការប្រកួតនេះគេឃើញខាងក្រុម Perak FA មានឱកាសច្រើនជាង ប៉ុន្តែនៅមិនអាចសម្រេចទីបាន។
ក្នុងការប្រកួតនេះ វឌ្ឍនាកា លេងបាន៧៣នាទី ហើយក៏ត្រូវប្ដូរចេញ ខណៈរូបគេទទួលរ៉ាប់រងការទាត់បាល់ជ្រុង និងបង្កើតឱកាស បាល់ពិន័យហ្វ្រីឃីកបានម្ដងដែរ ប៉ុន្តែមិត្តរួមក្រុមទាត់ប៉ះរនាំងការពារ៕