ធារី ចន្ថាប៊ីនពាក់អាវលេខ៨បានលេងពេញ៩០នាទីក្នុងការប្រកួតដែលក្រុម Terengganu FA បានប្រកួតត្រឹមស្មើជាមួយPKNS FC ក្នុងលទ្ធផល២ទល់២នៃការប្រកួតបើកឆាកពាន MSL 2018។
២គ្រាប់របស់ Terengganu FA រកបានដោយកីឡាករ Tchetche Kipre ២គ្រាប់ម្នាក់ឯងនៅនាទី៣៦(បាល់ពិន័យ១១ម៉ែត្រ)និងមួយគ្រាប់ទៀតនៅនាទី៧៣។ចំណែក២គ្រាប់របស់ PKNS FC រកបានដោយកីឡាករ Qayyum Margoni នាទី៣៩និង Rafael Ramazotti នាទី៦៨៕